• ព័ត៌មានថ្មី

    Wednesday, February 24, 2016

    ទី​បំផុត ​Messi ​ស៊ុត​ចូល​ Cech ​២​គ្រាប់​ហើយ ក៏​ដូចជា​ផ្ដាច់​ក្ដី​សង្ឃឹម Arsenal ​ផង​ដែរ

    ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Barcelona ​យក​ឈ្នះ​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-០ ​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ។


    ២​គ្រាប់​របស់ Messi ​យប់​មិញ​នេះ​ដែរ ​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ហើយ​ជាមួយ​អ្នក​ចាំ​ទី Petr Cech ​ពោល​គឺ​ប៉ុន្មាន​ប្រកួត​ដែល​ប៉ះ​អ្នក​ចាំ​ទី​រួប​នេះ មិន​ដែល​បាន​ស៊ុត​ចូល​ទេ ទើប​តែ​យប់​នេះ​ធ្វើ​បាន​សម្រេច​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ ​១​គ្រាប់​នៅ​នាទី​៧១ ដោយ​មាន​ការ​បញ្ជូន​ពី Neymar ​និង​មួយ​គ្រាប់​ទៀត​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៨៣។
    317C2E4500000578-3460765-Arsenal_s_Alex_Oxlade_Chamberlain_making_a_rare_start_missed_a_g-m-35_1456258652363

    317C6C9000000578-3460765-image-m-7_1456260397411

    317CE4AE00000578-3460765-Messi_keeps_his_cool_to_place_the_ball_into_the_bottom_right_of_-m-11_1456263142521

    ៥​ឆ្នាំ​ចុង​ក្រោយ​នេះ Arsenal ​បាន​បង្កើត​កំណត់​ត្រា​មួយ​ក្នុង​ពាន​រង្វាន់ Champions League ​នេះ ​ដោយ​បន្ទាប់​ពី​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ហើយ ពួកគេ​តែងតែ​ប្រកួត​ចាញ់​ក្នុង​ជើង​ទី​មួយ​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ ដោយ​ធ្លាប់​ចាញ់ Inter Milan ​៤-០ , ចាញ់ Bayern Munich ​២-០ , ចាញ់ Monaco ​៣-១ ​និង​ចាញ់ Barca ​យប់​មិញ​នេះ ២-០ ​ទៀត ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទី​បំផុត ​Messi ​ស៊ុត​ចូល​ Cech ​២​គ្រាប់​ហើយ ក៏​ដូចជា​ផ្ដាច់​ក្ដី​សង្ឃឹម Arsenal ​ផង​ដែរ Rating: 5 Reviewed By: Unknown
    Scroll to Top