រឿង​គួរ​ឲ្យ​ធុញ​មួយ​ទាក់​ទង​នឹង​ Facebook នោះ​គឺ​គុណភាព​រូបភាព​ឬ​វីដេអូ​​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​បង្ហោះ​ដែល​ ធ្វើ​ឲ្យ​វា​លែង​ច្បាស់​ដូច​រូបភាព​ឬ​វីដេអូ​ដើម។ ប៉ុន្តែ​តាម​រយៈ​ផលិតផល​ iDevice (iPhone, iPad) មាន​ការ​កំណត់​មួយ​ជួយ​ឲ្យ​រូបភាព​ ឬ​វីដេអូ​ដែល​បង្ហោះ​រក្សា​គុណភាព​ដើម​បាន។



* ការ​កំណត់​តាម​រយៈ​ Setting របស់​​កម្មវិធី​ Facebook ដែល​ដំឡើង​លើ​ផលិតផល​ iDevice

១. បើក​កម្មវិធី​ Facebook ឡើង​ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ត្រេបី​នៅ​ផ្នែក​​ក្រោម​ខាង​ស្ដាំ។ រួច​ហើយ​អូស​ចុះ​ក្រោម​ដើម្បី​ស្វែង​រក​ពាក្យ​ថា​ Settings បន្ទាប់​មក​ចុច​លើ​ពាក្យ​នោះ

Facebook-mobile-app-Settings-iPhone-screenshot-001

២. នៅ​ពេល​ផ្ទាំង​មួយ​លោត​ចេញ​មក​ចុច​លើ​ពាក្យ​ថា​ “Account Settings”

Facebook-mobile-app-Settings-iPhone-screenshot-002

៣. នៅ​ផ្ទាំង​បន្ទាប់​មក​ទៀត​ចុច​យក​ពាក្យ​ “Videos and Photos” បន្ទាប់​មក​នៅ​ត្រង់​ Videos និង​ Photos Setting កំណត់​យក​ “Upload HD” នោះ​ជា​ការ​ស្រេច​

Facebook-mobile-app-Settings-iPhone-screenshot-003

* ការ​កំណត់​តាម​រយៈ​ Setting របស់​ផលិតផល​ iDevice ផ្ទាល់

​១. ចូល​ទៅ​កាន់​ Setting លើ​ផលិតផល​ iDevice រួច​ស្វែង​រក​ពាក្យ​ថា​ Facebook ហើយ​ចុច​លើ​វា​

Facebook-iOS-app-HD-videos

២. បន្ទាប់​មក​ទៀត​ចុច​លើ​ពាក្យ​ “Settings” ហើយ​នៅ​ត្រង់​ “Video” កំណត់​យក​ “Upload HD”

តាម​រយៈ​ Setting ​របស់​ iDevice នេះ​ដែរ​​គឺ​គេ​​មិន​អាច​កំណត់​ឲ្យ​រូបភាព​ដែល​ Upload មាន​កម្រិត​ HD បាន​នោះ​ទេ​ ហេតុ​នេះ​មាន​តែ​កំណត់​តាម​កម្មវិធី​ Facebook ផ្ទាល់៕​​​