កាលពីពេលថ្មីៗនេះ Casio
បានដាក់បង្ហាញម៉ូដែលកាមេរ៉ាស៊េរីថ្មីគឺ Exilim EX-FR10
ដែលមានមុខងារសម្រាប់ថតរូបក៏បាន ប្រើជាRemote-Control ក៏បាន។
វាត្រូវមានរចនាឡើងដោយមានរូបរាងតូចល្មមដែលដាក់តាមខ្លួនបាន
គ្រប់ទីកន្លែងជាមួយលក្ខណៈសម្បត្តិអាចផ្ដាច់ Len
កាមេរ៉ាចេញបានដោយគ្មានបញ្ហា។
យើងអាចប្រើម៉ូដែលនេះដើម្បីធ្វើការថតរូបបានគ្រប់ប្រភេទមិនថា
Selfie ឬរូបភាពជាលក្ខណៈ Professional ទេ។
បើយើងក្រឡេកមើល Exilim EX-FR10
មួយភ្លែតប្រហែលជាទំនងគិតថាវាមិនសូវជាទាន់សម័យ
តែកុំសាកសមត្ថភាពរបស់វាឱ្យសោះគឺខ្លាំងមិនចាញ់ពពួក Canon ឬ
Nikon ប៉ុន្មានទេ។ ជាពិសេសយើងអាចផ្ដាច់ Len
ចេញពីវាហើយអាចប្រើជា Remote-Control
សម្រាប់ថតរូបភាពពីចម្ងាយបានយ៉ាងមានប្រសិទ្ធភាពដោយប្រព័ន្ធ
Bluetooth។ លើសពីនេះ
វាបានផ្ដល់ភាពងាយស្រួលឲ្យអ្នកប្រើប្រាស់អាចប្រើខ្សែពាក់
នៅលើកពេលចេញទៅទីជិតទីឆ្ងាយ។
ម៉ូដែល
នេះត្រូវបានគេបំពាក់កាមេរ៉ាទំហំ 14MP
ដែលអាចផ្ដិតយករូបភាពបានក្នុងកម្រិត Full HD និងមានទំហំ 6.17 x
4.55 mm ហើយចាប់ផ្ដើមដាក់លក់នៅខែកញ្ញានេះហើយ។
ឬឯតម្លៃផ្លូវការរបស់វា Casio មិនទាន់បានបង្ហាញនៅឡើយទេ៕