ពាណិជ្ជកម្មគ្រឿង នឹងត្រូវកំណត់ម៉ោងផ្សាយចន្លោះពីម៉ោង ៦ ទៅម៉ោង ៨ ល្ងាច តាម
រលកអាកាសវិទ្យុ និងទូរទស្សន៍ចាប់ពីឆ្នាំក្រោយតទៅ។
នេះបើតាមប្រសាសន៍ឯកឧត្ដម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដោយដកស្រង់ប្រសាសន៍ ទីភ្នាក់ងារសាព័ត៌មានកម្ពុជា AKP។
ថ្លែង ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍ រដ្ឋ និងឯកជន កាលពីព្រឹកមិញ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មាននឹងចេញសារាចរមួយស្តីពីការហាមផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងនៅតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុទាំងអស់ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ៨យប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ខាងមុខតទៅ។

ជុំវិញបញ្ហានេះ លោក មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះ
ការផ្តួចផ្តើមរបស់ក្រសួងព័ត៌មាន
និងថាទៅថ្ងៃអនាគតលោកសង្ឃឹម
ការហាមប្រាមពាណិជ្ជកម្មគ្រឿងស្រវឹង
នឹងមានភាពទូលំទូលាយជាងនេះ។ “នៅមុននឹងក្រោយម៉ោង ៦
ទៅម៉ោង៨ល្ងាចក៏មានកុមារមើលច្រើនដែរ។
ដូច្នេះខ្ញុំចង់ឲ្យការហាមប្រាមនេះ ទូលាយជាងនេះ”។
លោក
បានបន្ថែមថា កាលពីឆ្នាំ២០១១ ក្រសួងព័ត៌មានធ្លាប់បានហាមប្រាម
ការផ្សាយគ្រឿងស្រវឹងថែមជូនរង្វាន់ម្តងហើយ
ប៉ុន្តែមកដល់បច្ចុប្បន្ននៅតែឃើញមានច្រើន។
ដូច្នេះទាល់តែមានច្បាប់
ទើបងាយស្រួលគ្រប់គ្រងបញ្ហាទាំងអស់នេះ៕