បើទោះជា LG បញ្ចេញ Smartphone
កំពូលរបស់ខ្លួនដល់ស៊េរី G3 ហើយក្ដី
ក៏ក្រុមហ៊ុននេះមិនទាន់បញ្ចប់ចិត្តអភិវឌ្ឍស៊េរី G2 នៅឡើយ ពោល
LG G2 Lite នឹងមានវត្តមាននៅពេលដ៏ខ្លីខាងមុខ។
LG
G2 Lite នេះមានរូបរាងប្រហាក់ប្រហែលទៅនិង G2 Mini
ប៉ុន្តែវាមានមាឌតូចជាងបន្តិច។
បើនិយាយពីលក្ខណៈសម្បត្តិរបស់វាគឺស្ថិតក្នុងលំដាប់ Smartphone
ធុនកណ្ដាល។ ម៉ូដែលនេះបានបំពាក់អេក្រង់ទំហំ ៤,៥ អ៊ីញ និងមាន
Resolution 480 x 800 pixel។
វាអាចដាក់ស៊ីមកាតបានដល់ទៅពីរនិងដំណើរការដោយ CPU quad-core
មានល្បឿន 1.2GHz ប្រភេទ Qualcomm Snapdragon 200 ។ G2 Lite ដំឡើង Ram
ទំហំ 1GB ហើយមានអង្គចងចាំ 4GBដែលអាចបន្ថែម Memory Card
ពីក្រៅបាន។ កម្រិតថាមពលថ្ម 1900 mAh និងកាមេរ៉ាក្រោយ 8MP
ជាមួយកាមេរ៉ាមុខប្រភេទ VGA។
LG G2 Lite ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ។
បើនិយាយទៅ LG G2 Lite ដូចជាមិនសូវមានអ្វីខុសគ្នាច្រើននឹង LG L
Fino ដែលប្រកាសចេញកាលពីខែមុនទេ គ្រាន់តែខុសឈ្មោះប៉ុណ្ណោះ។
វានឹងចាប់ផ្ដើមចរាចរដំបូងគេនៅប្រទេសប្រេស៊ីលដែលមានតម្លៃប្រហែល ២៦៩ ដុល្លារ៕