ការប្រើកាមេរ៉ាសម្រាប់ថតរូបភាពបានក្លាយទៅផ្នែកដ៏សំខាន់
ក្នុងវិស័យសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយ។
លើកនេះក្រុមហ៊ុនផលិតកាមេរ៉ាជប៉ុន Canon
បានបង្ហាញម៉ូដែលថ្មីមួយទៀតគឺ 7D Mark II
ដែលមានសម្បកអាលុយមីញ៉ូមយ៉ាងរឹងមាំ។
ម៉ូដែល Canon 7D Mark II បំពាក់កាមេរ៉ាទំហំ 20.2MP CMOS sensor
ដែលអាចថតរូបបានក្នុងល្បឿន 10 Frame ក្នុងមួយវិនាទី។
វាក៏បានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក
និងការពារពីធូលីហុយចូលពីខាងក្រៅបានដោយសុវត្ថិភាព។ លើសពីនេះ
7D Mark II មានប្រព័ន្ធ GPS
មករួចជាស្រេចដែលងាយស្រួលដល់អ្នកថតរូបសម្រាប់បង្ហាញទីតាំងពេល
កំពុងបំពេញការងារ។ វាអាចថតវីដេអូក្នុងកម្រិត 60p ប្រភេទ Full HD
ដែលដំណើរការដោយ DIGIC 6 Processor។ បច្ចេកវិទ្យា Autofocus
របស់ម៉ូដែលនេះមានកម្រិតដល់ទៅ 65-point ។
Canon 7D Mark II នឹងចាប់ផ្ដើមលក់នៅលើទីផ្សារនាសប្ដាហ៍ក្រោយនេះ ឬឯតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ៕