អតីតអ្នកចាត់ការក្លិបតោខៀវ Chelsea
រដូវកាល២០០៧-០៨ លោក Avram Grant បានដើរតាមគន្លងលោក Sven-Goran
Eriksson ដោយមកធ្វើជានាយកបច្ចេកទេសរបស់ក្លិបបាល់ទាត់ BEC Tero
Sasana នៃក្របខ័ណ្ឌកំពូលថៃ។
បុរសជនជាតិអ៊ីស្រាអែលដែលធ្លាប់បង្វឹក
Maccabi Tel Aviv, Maccabi Haifa, Chelsea, Portsmouth, West Ham United
និង Partizan Belgrade
រូបនេះបានប្ដេជ្ញានៅក្នុងពិធីបង្ហាញខ្លួនជាមួយ BEC
ម្សិលមិញថានឹងប្រើប្រាស់បទពិសោធន៍របស់លោកទាំងអម្បាលម៉ានដើម្បី
នាំក្លិបឆ្ពោះទៅរកជោគជ័យ។ លោក Avram បញ្ជាក់ថា៖
“ខ្ញុំមកទីនេះដើម្បីជួយធ្វើឱ្យក្រុមកាន់តែប្រសើរជាងមុន។
ខ្ញុំមកទីនេះដើម្បីបង្កើតឱកាសឱ្យបានច្រើនសម្រាប់ក្រុម។
នេះជាការងារដែលខ្ញុំត្រូវធ្វើ”។
ទន្ទឹមនឹងនេះ លោក Robert Procureur
អ្នកគ្រប់គ្រងទូទៅរបស់ក្លិប BEC និយាយថា៖
“នេះជាពេលវេលាដ៏រំភើបសម្រាប់ក្លិបដែលមានវីរបុរសដូច Avram Grant
មកធ្វើការជាមួយយើង។ Avram
នឹងមានវត្តមានក្នុងពេលហ្វឹកហាត់របស់កីឡាកររបស់យើងដើម្បីពិនិត្យ
មើលការរីកចម្រើននៃបច្ចេកទេសរបស់ពួកគេ។
នេះជាឱកាសដ៏អស្ចារ្យសម្រាប់កីឡាកររបស់យើងដើម្បីរៀនសូត្រពីគ្រូ
បង្វឹកដ៏គួរឱ្យគោរពម្នាក់នេះ”។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ
អ៊ីស្រាអែលវ័យ៥៩ឆ្នាំខាងលើបានដឹកនាំ Chelsea
ជាប់លេខ២ក្នុងពានរង្វាន់ UEFA Champions League
ឆ្នាំ២០០៨ដោយចាញ់ Manchester United
ក្នុងការប៉េណាល់ទីកាត់សេចក្ដីនៅទីក្រុងមូស្គូ
ហើយក៏ជាប់លេខ២ក្នុងក្របខ័ណ្ឌ Premier League ផងដែរដែល Man Utd
ជាអ្នកលើកពាន។
BEC Tero Sasana ដែលជាអតីតជើងឯករង
AFC Champions League ឆ្នាំ២០០៣ កំពុងឈរលេខរៀងទី៣ក្នុងតារាង Thai
Premier League តាមពីក្រោយក្រុមកំពូលតារាង Buriram United
៧ពិន្ទុ ខណៈការប្រកួតនៅសល់តែ៦សប្ដាហ៍ទៀតប៉ុណ្ណោះ។
កាលពីឆ្នាំ២០១២ក្លិបធំរបស់ថៃមួយនេះបានតែងតាំងអតីតគ្រូ
បង្វឹកក្រុមជម្រើសជាតិអង់គ្លេស Sven-Göran Eriksson
ដែលបច្ចុប្បន្នដឹកនាំក្លិប Guangzhou R&F របស់ចិន
ជានាយកបច្ចេកទេសរបស់ខ្លួន៕