ដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿន
មនុស្សជាច្រើនបានបង្កើតទំនាក់ទំនងស្នេហាតាមអនឡាញ
ជាពិសេសគឺតាមរយៈបណ្ដាញសង្គមតែម្ដង។
តើការផ្ដើមស្នេហ៍តាមអ៊ីនធើណិតនេះ អាចស្ថិតស្ថេរបានកម្រិតណាដែរ?
បើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក បានឲ្យដឹងថា គូស្នេហ៍ដែលចាប់ផ្ដើមស្គាល់ចិត្តស្គាល់ថ្លើមគ្នាតាមអ៊ីនធើណិត ហាក់មិនសូវយូរអង្វែងទេ ពោលគឺមានអត្រាបែកបាក់ ឬលែងលះខ្ពស់ជាង៣ដង បើធៀបជាមួយអ្នកស្រលាញ់គ្នាដោយការជួបមុខគ្នាផ្ទាល់ពីដំបូង។ ការស្រាវជ្រាវនោះ បានរកឃើញថា ២៨% នៃពួកគេ បានបែកបាក់គ្នាវិញអំឡុងពេលមួយឆ្នាំដំបូងនៃទំនាក់ទំនង។
ការស្រាវជ្រាវដែលធ្វើឡើងទៅលើមនុស្សស្រលាញ់គ្នា ៤០០០គូ នោះក៏បានរកឃើញដែរថាទំនាក់ទំនងនឹងប្រសើរជាង ប្រសិនបើពួកគេជួបគ្នាតាមរយៈវិធីធម្មតា ដូចជាតាមរយៈការណែនាំឲ្យស្គាល់តាមមិត្តភ័ក្ដិ ឬតាមរយៈការងារជាដើម។ លើសពីនេះទៀត ការជួបគ្នាតាមអនឡាញ គឺមិនសូវឈានទៅដល់ការរៀបការនោះទេ បើមានក៏មិនសូវរឹងមាំដូចអ្នកជួបខាងក្រៅដែរ។
តាមរយៈក្រុមអ្នកស្រាវជ្រាវដដែលនោះ ក៏បានរកឃើញមូលហេតុដែលនាំឲ្យឈានទៅរកការបែកបាក់ផងដែរ។ មូលហេតុដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺ៨៦%នៃអ្នកណាត់ជួបតាមអ៊ីនធឺណិត បានទទួលព័ត៌មានមិនពិតពីដៃគូ ដែលធ្វើឲ្យទំនាក់ទំនងត្រូវប្រេះឆាក្រោយការចាប់ផ្ដើមស្រលាញ់។
សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះការស្រាវជ្រាវនេះ?