ក្រុមហ៊ុនផលិតហ្គេមដ៏ល្បីរបស់បារាំងGameloft បានបញ្ចេញហ្គេមថ្មីមួយទៀតមានឈ្មោះថា Asphalt Overdrive ដែលជាហ្គេមប្រណាំងឡានដ៏ជក់ចិត្តមិនចាញ់ Asphalt 8: Airborne ប៉ុន្មានទេ។
ហ្គេមមួយនេះតម្រូវឲ្យអ្នកលេងបើករថយន្តរត់គេចពីប៉ូលិសដែលស្រដៀងគ្នាទៅនឹងហ្គេម Need For Speed ដែរ។ Asphalt Overdrive មានទេសភាព និងផ្លូវប្រណាំងឡានស្រស់ស្អាតហើយមានរថយន្តប្រណាំងចំនួន៣០គ្រឿងដូចជា Lamborghini Countach និង Ferrari Testarossa ជាដើមដែលអាចឲ្យប្រិយមិត្តធ្វើការUpgraded ពួកវាពីមួយវគ្គទៅមួយវគ្គ។ ហ្គេមមួយនេះមានលើApp Store, Play Store និង Windows Phone Store។
ដើម្បីទាញយកហ្គេម Asphalt Overdrive សូមចុចត្រង់នេះសម្រាប់ iOS។
ដើម្បីទាញយកហ្គេមAsphalt Overdrive សូមចុចត្រង់នេះ សម្រាប់ Android។
ដើម្បីទាញយកហ្គេមAsphalt Overdrive សូមចុចត្រង់នេះ សម្រាប់Windows Phone។
<iframe width="560" height="315" src="//www.youtube.com/embed/pdpMo2nPS3Q" frameborder="0" allowfullscreen></iframe>