ចម្រៀង ១ បទរបស់ លោក ព្រាប សុវត្ថិ មានចំណងជើងថា “លោកឪពុក” បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាជ្រាលជ្រៅ មិនអាចកាត់ថ្លៃបានរបស់លោកឪពុកចំពោះកូន។ នេះជាខ្សែជីវិតពិតរបស់តារាចម្រៀងជួរមុខនៅកម្ពុជាខាងលើ ដែលមិនសូវមាននរណាបានដឹងនោះទេ។
ព្រាប សុវត្ថិ ធ្លាប់និយាយទាំងអួលដើមកថា ” តាំងពីខ្ញុំកើតមកមិនដែលបានឃើញមុខឪពុកនោះទេ សូម្បីតែរូបថតក៏គ្មានមួយសន្លឹកដែរ”។ លោករស់នៅជាមួយម្ដាយ ដែលជាមេគ្រួសារ និង ជាមេផ្ទះ ធ្វើការលំបាកសព្វបែបយ៉ាង ដើម្បីចិញ្ចឹមរូបលោក រហូតមានថ្ងៃនេះ។ ដោយឡែកពលិកម្មរបស់ឪពុកចំពោះគ្រួសារ មានម្ដាយជាអ្នកដំណាលប្រាប់ ទើបបង្កើតបទចម្រៀងនេះឡើង៕
<iframe width="420" height="315" src="//www.youtube.com/embed/VTWqzghmTRs" frameborder="0" allowfullscreen></iframe>