ព្រឹត្តិការណ៍ធំមិនអាចរំលងបាន
សម្រាប់អ្នកចូលចិត្តទស្សនាបាល់ទាត់យប់នេះ ក្រុមយក្សនៅអាល្លឺម៉ង់
Bayern Munich នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena
ស្វាគមន៍ក្រុមយក្សនៅអង់គ្លេស Manchester City ក្នុងពានរង្វាន់
UEFA Champions League នៅម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ។
ជើងកីឡាករ
ចំពោះ Bayern Munich
ការប្រកួតយប់នេះនឹងត្រូវអវត្តមានកីឡាករមួយចំនួនដូចជា
ខ្សែបម្រើ Bastian Schweinsteiger (របួសជង្គង់) ខ្សែការពារ Rafinha
(របួសកជើង) ខ្សែបម្រើ Michell Weiser (របួសកជើង) ខ្សែបម្រើ
Thiago Alcantara (របួសជង្គង់) ខ្សែការពារ Holger Badstuber
(របួសសាច់ដុំភ្លៅឆ្វេង) និងខ្សែបម្រើប្រយុទ្ធស្លាប Franck
Ribery (ដែលមិនដឹងពីមូលហេតុច្បាស់លាស់) ។
ចំណែកឯខ្សែប្រយុទ្ធស្លាបមុតស្រួច Arjen Robben
នៅមិនទាន់ដឹងថាអាចចូលលេងបានឬអត់ទេនៅយប់នេះ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង
មានដូចជា៖ Manuel Neuer, Philipp Lahm, Mehdi Benatia, Xabi Alonso,
David Alaba, Thomas Muller, Mario Gotze, Arjen Robben និងRobert
Lewandowski។
ការទៅសួរសុខទុក្ខ Bayern យប់នេះ
ក្រុម Manchester City នឹងអវត្តមានកីឡាករ២នាក់គឺខ្សែការពារ
Pablo Zabaleta (ជាប់បម្រាម)និងខ្សែប្រយុទ្ធ Steven Jovetic
មានរបួសសាច់ដុំភ្លៅ។ ខណៈដែលកីឡាករជម្រើស១១នាក់ដំបូងអាចជា៖ Joe
Hart, Gael Clichy, Martin Demichelis, Aleksandar Kolarov, Yaya Toure,
Fernandinho, Samir Nasri, David silva, James Milner និង Edin Dzeko។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Josep Guardiola
អ្នកចាត់ការក្រុម Bayern Munich បាននិយាយថា៖
“យើងសប្បាយចិត្តណាស់ដែលបានលេងនៅ Champions League។
យប់នេះក្រុមយើងនឹងលេងទល់នឹងក្រុមខ្លាំងជាងគេនៅ Premier
League ហើយ ការឈ្នះប្រកួតដំបូងគឺជារឿងសំខាន់ណាស់។
ក្រុមយើងតែងតែដើរទៅមុខរហូតដូចដែលបានឃើញស្រាប់ហើយក្រុមយើង
តែងតែឡើងដល់វគ្គពាក់កណ្ដាលព្រ័ត្ររហូតប៉ុន្មានឆ្នាំចុងក្រោយនេះ។
កីឡាបាល់ទាត់ដូចកីឡាករដទៃទៀតអីចឹង តែងតែមានឈ្នះនិងចាញ់
នេះជាអ្វីដែលយើងត្រូវរៀនពីវា”។
ចំពោះក្រុម Manchester City វិញ លោក
Ruben Cousillas ដែលជាជំនួយការអ្នកចាត់ការក្លិប បាននិយាយដែរថា៖
“គ្រប់រដូវកាលយើងធ្វើបានល្អ។ ក្រុមយើងនៅក្នុងពូលលំបាកជាងគេ
ប៉ុន្តែយើងអាចលេងបានយ៉ាងល្អ។
ខ្ញុំដឹងពីការដឹកនាំនិងភាពខ្លាំងរបស់លោក Guardiola
គាត់ជាអ្នកចាត់ការអស្ចារ្យម្នាក់។
យើងជឿជាក់ថាយើងនឹងធ្វើបានល្អនៅរដូវកាលនេះហើយយើងមានកីឡាករ
ល្អៗច្រើនដើម្បីសម្រេចរឿងនេះ។ Sergio Aguero គឺ
ជាខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក
ប៉ុន្តែយើងមិនមែនលេងតែកីឡាករម្នាក់នោះទេ
យើងមានសមាជិកក្រុមខ្លាំងហើយពួកគេនឹងជួយក្លិបសម្រេចគោលបំណង។
Bayern Munich
នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួននៅពេលប្រកួតយប់នេះ
ប៉ុន្តែពួកគេក៏មានកីឡាករបម្រុងល្អៗដែរ”។
ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ
Bayern Munich និង Manchester City នៅ
ពូលជាមួយគ្នានេះជាលើកទី៣ក្នុង៤រដូវកាលចុងក្រោយ។
ចំពោះប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរគឺឈ្នះ២ចាញ់២ដូចគ្នា។
Bayern ឈ្នះ
តែមួយប្រកួតគត់ក្នុងដីខ្លួនឯងពេលជួបជាមួយក្លិបមកពីប្រទេស
អង់គ្លេសពោលគឺ៥ប្រកួតចុងក្រោយនេះឈ្នះ១ចាញ់២និងស្មើ២ក្នុង
ពានរង្វាន់ Champions League។ ចំណែកការឈ្នះរបស់ Manchester City
វិញនៅរដូវកាលមុនគឺជាការឈ្នះ៣ដងមកហើយចំពោះក្លិបអង់គ្លេសទៅ
ប្រកួតនៅទឹកដី Allianz Arena បន្ទាប់ពីក្លិប Norwich City
ឈ្នះនៅឆ្នាំ១៩៩៣-១៩៩៤ក្នុងពានរង្វាន់ UEFA Cup និង Arsenal
នៅឆ្នាំ២០១២-២០១៣ ក្នុងពានរង្វាន់ Champions League។
១៨រដូវកាលមកនេះ Bayern Munich
អាចមកលេងនៅ Champions League
១៧ដងមកហើយឡើងលែងតែរដូវកាល២០០៧-២០០៨
ទេដែលក្លិបនេះមិនបានលេង។ ស្របពេល Man City
វិញ៤ដងដែលក្លិបនេះមកលេងនៅ Champions League
ពួកគេមិនដែលឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយទេ។ Man City
តែងតែរកបាន២គ្រាប់ក្នុងការប្រកួត៥ដងចុងក្រោយនៅ Champions
League។
ការប្រកួតរវាងក្លិបយក្សទាំងពីរខាងលើនេះ Sabay សូមព្យាករថា Bayern Munich ២-១ Manchester City