សារព័ត៌មានរបស់អ៊ីតាលីឈ្មោះ
Tuttosport ចុះផ្សាយថាក្លិបសេះបង្កង់ Juventus
ត្រៀមលុយ២៤លានផោនដើម្បីទិញខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ
Juan Mata
អំឡុងទីផ្សារដោះដូរកីឡាករអឺរ៉ុបបើកលើកទី២នាខែមករាខាងមុខ
ស្របពេលក្លិបបិសាចក្រហម Manchester United ក៏អាចនឹងអនុញ្ញាតឱ្យ Mata ចាកចេញដែរ។
កាសែត
ខាងលើបន្តថាអតីតយុវជនរបស់ក្លិប Real Madrid ដែលផ្ទេរពី Chelsea
មក Old Trafford ក្នុងតម្លៃ៣៧,១លានផោនកាលពីដើមឆ្នាំ២០១៤នេះនោះ
កំពុងក្លាយខ្លួនជាកីឡាករលើសតម្រូវការរបស់លោក Louis van Gaal
បន្ទាប់ពីការមកដល់របស់សមាជិកថ្មីឆ្នើមៗដូចជា Angel Di Maria
និង Radamel Falcao អ្នកចាត់ការថ្មីរបស់ Juventus លោក Massimiliano
Allegri កំពុងស្វែងរកកីឡាករថ្មីបន្ថែមដើម្បីពង្រឹងក្រុមប្រកួត
Champions League រដូវកាលនេះ។
Tuttosport
បន្ថែមទៀតថាក្លិបបិសាចក្រហមអាចនឹងបញ្ចេញ Mata
ក្នុងតម្លៃ២៤លានផោន គ្រាដែលលោក Van Gaal
កំពុងបន្តធ្វើកំណែទម្រង់ឈុតរបស់អតីតអ្នកចាត់ការ David Moyes
ឱ្យទៅជាឈុតថ្មីមួយដែលស័ក្ដិសមទៅនឹងក្បួនយុទ្ធសាស្ត្រនិង
ទស្សនវិស័យរបស់លោក៕