កំពូលមហាសេដ្ឋីមួយចំនួនបានបញ្ចប់
ការសិក្សាពាក់កណ្ដាលទី ឬក៏មានប្រវត្តិរៀនមិនបានច្រើន
ដូចជាលោក Bill Gates, Steve Jobs និង Mark Zuckerberg ជាដើម។
ដោយសារតែបែបនេះហើយ ទើបមានសិស្ស និស្សិតខ្លះនាសម័យបច្ចុប្បន្ន
បានសម្រេចចិត្តដើរតាមគន្លងបុគ្គលជោគជ័យទាំងនោះ។
ចំណែកឯក្រុមអ្នកមានទាំងនោះទៀតសោត
ក៏បានលើកទឹកចិត្តឲ្យក្មេងជំនាន់ក្រោយ
ងាកទៅរកវិថីជំនួញទាំងវ័យក្មេងដូចពួកគេផងដែរ។
ជាក់ស្ដែងមហាសេដ្ឋីវិនិយោគ Peter Thiel
ថែមទាំងហ៊ានបង់លុយឲ្យនិស្សិតឈប់រៀន
ដើម្បីចាប់ផ្ដើមជំនួញខ្លួនឯងទៀតផង។
តើ
ការចាប់ផ្ដើមបើកជំនួញទាំងក្មេងខ្ចីដូចមហាសេដ្ឋីទាំងនោះ
ពិតជាវិថីដ៏ពេញនិយមសម្រាប់នាំទៅកាន់ភាពជោគជ័យមែនដែរឬទេ?
សម្រាប់
លោក Todd McKinnon វិញ មិនយល់ស្របចំពោះទស្សនៈខាងលើនោះឡើយ។
នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Okta ដ៏ជោគជ័យរូបនេះ
បានផ្ដល់ដំបូន្មានដល់យុវជនជំនាន់ក្រោយ
ថាពួកគេគួរតែរៀនឲ្យបានជ្រៅជ្រះ
រួចចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុនដ៏ជោគជ័យណាមួយជាមុនសិន
មុនចាប់ផ្ដើមដើរលើវិថីជំនួញ។
“មនុស្ស
ខ្លះបាននិយាយថាអ្នកគួរតែឈប់រៀនពាក់កណ្ដាលទីដើម្បីបើក
ក្រុមហ៊ុន។ គំនិតបែបនោះ មិនខុសអីទេ
ប្រសិនបើអ្នកគំនិតអាជីវកម្មដ៏អស្ចារ្យ បូកផ្សំនឹងសំណាង។
ប៉ុន្តែអ្វីដែលខ្ញុំយល់ឃើញ
គឺអ្នកគួរតែចូលធ្វើការនៅក្រុមហ៊ុនធំ
ដ៏ជោគជ័យមួយដើម្បីយកបទពិសោធន៍ជាមុនសិន”។
លោក
McKinnon
បានបញ្ជាក់ថាការក្រេបយកបទពិសោធន៍ពីក្រុមហ៊ុនដែលជោគជ័យគឺតម្លៃ
ដែលមិនអាចកាត់ថ្លៃបាន។
លោកបានពិពណ៌នាថាបទពិសោធន៍ធ្វើការងារនៅក្រុមហ៊ុន Salesforce
បានផ្ដល់ធ្វើឲ្យលោកមានថ្ងៃនេះ
ពោលគឺអាចបង្កើតក្រុមហ៊ុនរីកចម្រើនទៅមុខ ដ៏ជោគជ័យមួយ។
បុរស
វ័យ៤១ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា៖
“ប្រសិនបើចង់ចាប់ផ្ដើមជំនួញ
សូមចាប់ផ្ដើមនៅពេលអ្នកទទួលបានបទពិសោធន៍ពីក្រុមហ៊ុនដែលអ្នក
កំពុងធ្វើជាមុនសិន។ បើអ្នកចាប់ផ្ដើមលឿន ពេក
ឱកាសនៃភាពបរាជ័យក៏ច្រើនទៅតាមនឹងដែរ”។
មុន
បើកក្រុមហ៊ុន Okta នៅឆ្នាំ២០០៩ រហូតជោគជ័យដូចបច្ចុប្បន្ន លោក
McKinnon មានបទពិសោធន៍ធ្វើការងារនៅនៅក្រុមហ៊ុន Salesforce។
លោកបានធ្វើការដោយផ្ទាល់នៅក្រោមនាយកប្រតិបត្តិក្រុមហ៊ុននោះ
ព្រមទាំងទទួលខុសត្រូវលើបុគ្គលិកក្រោមបង្គាប់តាំងពី១៥នាក់
នៅឆ្នាំ២០០៣ រហូតដល់២៥០នាក់ នៅឆ្នាំ២០០៩៕