កម្រងរូបភាពស្រាតរបស់តារាល្បីៗបានលេចធ្លាយនៅលើអ៊ីនធឺណិតជាថ្មី ហើយលើកនេះតារាដែលត្រូវរងគ្រោះរួមមានតារាម៉ូដែល Cara Delevingne តារាចម្រៀង Anna Kendrick និងតារាសម្ដែង Jennifer Lawrence ដែលរងគ្រោះលើកមុនដដែល។
គេហទំព័រ The Daily Beast ឲ្យដឹងថា រូបថតជាច្រើនសន្លឹកបានបែកចេញលើគេហទំព័រ 4Chan និង Reddit។ ប្រភពដដែលរៀបរាប់ថា រូបភាពរបស់តារាចម្រៀង Anna Kendrick ទាំង ៨៧ សន្លឹកគឺមានសំលៀកបំពាក់ទេ គ្រាន់តែនាងស្លៀកពាក់លក្ខណៈឯកជនបង្ហាញភាពសិចស៊ីខ្លាំង
រូបថតរបស់ Jennifer Lawrence ដែលលេចធ្លាយកាលពីគណនី iCloud
របស់នាងត្រូវគេ Hack លើកទី ១
របស់នាងត្រូវគេ Hack លើកទី ១
ទន្ទឹមគ្នានេះ រូបភាពថ្មីចំនួន ៥៥ សន្លឹករបស់ Jennifer Lawrence ដែលធ្លាប់រងគ្រោះការបែកធ្លាយលើកទី ១ម្ដងហើយនោះក៏ត្រូវបានគេលួចយកបានដែរ។ ក្រៅពីតារាល្បីខាងលើក៏មានឈ្មោះអ្នកល្បីដទៃទៀតដូចជា អត្តពលិកអូឡាំពិក Misty May-Treanor តារាល្ខោនអូប៉េរ៉ា Alexandra Chando, Brook Burns, Kelli Garner, Lauren O’Neil និងតារាសម្ដែងរឿង “Step Up” Briana Evigan ផងដែរ។
ការលេចធ្លាយទាំងពីរលើកនេះបង្ហាញពីកម្សោយរបស់ Apple ទៅលើការគ្រប់គ្រងសុវត្ថិភាពលើប្រព័ន្ធ iCloud របស់ខ្លួន ស្របពេលដែលគេហទំព័រ The Daily Dot រាយការណ៍ថា Apple ដឹងពីភាពផុយស្រួលនេះតាំងពី ៦ ខែមុនការលេចធ្លាយលើកទី ១ មកម៉្លេះ។
Apple ធ្លាប់លើកឡើងថា ខ្លួននឹងខិតខំពង្រឹងសន្តិសុខ iCloud ឲ្យបានខ្លាំងជាងមុន ក្រោយការបែកធ្លាយរូបភាពតារាល្បីលើកទី ១។ តែឥលូវនៅតែមានការបែកធ្លាយលើកទី ២ ដដែល។
អីចឹងតើអាចមានការបែកធ្លាយលើកទី ៣ និងទី ៤ ដែរឬទេ ហើយតើក្រុមតារាល្បីៗអាចនឹងងាកចេញឈប់ប្រើផលិតផលរបស់ Apple ឬអត់?