ក្លិប Barcelona
កំពុងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លិប Santos ឈ្មោះ
Gabriel Barbosa Almerda
ដែលគេមើលឃើញទម្រង់លេងរបស់កីឡាករម្នាក់នេះគឺដូចទៅនឹងខ្សែប្រយុទ្ធ Neymar កាលលេងនៅ Santos អីចឹងដែរ។
Gabriel
ដែលជាយុវជនរបស់ក្លិប Santos
ក្លាយខ្លួនជាខ្សែប្រយុទ្ធពេញជើងតាំងពីអាយុ១៦ឆ្នាំមកម្ល៉េះ
ដែលជាចំណុចពិសេសធ្វើឱ្យរូបគេមើលទៅដូចជា Neymar របស់
Barcelona
សព្វថ្ងៃនេះហើយជាហេតុធ្វើឱ្យអ្នកចាត់ការក្លិបអ្នកមានបុណ្យ
លោក Luis Enrique ចង់បានរូបគេទៅលេងនៅ Camp Nou ។
Gabriel
Barbosa Almerda ដែលគេស្គាល់ជាទូទៅថា Gabigol
នៅសល់កិច្ចសន្យាជាមួយក្លិប Santos
ប្រទេសប្រេស៊ីលដល់ឆ្នាំ២០១៥ហើយភ្នាក់ងាររបស់គេ លោក Wagner
Ribeiro កំពុង ពិភាក្សាគ្នារឿងបន្តកុងត្រានេះ។
ចំណែករឿងផ្លាស់ទៅប្រទេសអេស្ប៉ាញខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ
ធ្លាប់បាននិយាយថា៖
“ថ្ងៃណាមួយខ្ញុំសង្ឃឹមថានឹងក្លាយជាកីឡាកររបស់ក្លិប Barcelona។
ខ្ញុំធ្លាប់់ស្រមៃបែបនេះតាំងពីខ្ញុំនៅតូចរហូតមកទល់ពេលខ្ញុំ
អាចលេងបាល់ទាត់នេះ”។
នេះជាដំណឹងអាក្រក់សម្រាប់ក្លិបធំៗនៅតំបន់ផ្សេងទៀត
ដោយសារជម្រើសដំបូងដែលកីឡាកររូបនេះចង់ទៅគឺក្លិប Barcelona
ហើយក្លិបអ្នកមានបុណ្យមួយនេះក៏យល់ច្បាស់ដែរថាការចុះកុងត្រា
ជាមួយខ្សែប្រយុទ្ធ Neymar ទី២នេះកាន់តែឆាប់កាន់តែល្អ។
ខ្សែ
ប្រយុទ្ធជាប់ជម្រើសជាតិប្រេស៊ីលតាំងពី U15 រហូតដល់ U20
ខាងលើលេងបាន១៤ប្រកួតហើយក្នុងឆ្នាំនេះជាមួយក្លិប Santos
ដែល១៤ប្រកួតនេះរូបគេអាចរកគ្រាប់បាល់បាន៥គ្រាប់នឹងបញ្ជូនបាល់
ឱ្យមិត្តរួមក្រុម(Assist) បាន៣ដង៕