ការសម្លាប់ខ្លួនក្នុងចំណោមយុវវ័យនៅ
តែកើតមានឡើង មិនថានៅប្រទេសក្រីក្រ
ឬប្រទេសអ្នកមាននោះឡើយ។
តើហេតុអ្វីបានជាពួកគេដាច់ចិត្តផ្ដាច់ជីវិតខ្លួនឯងបែបនេះ?
តើយើងគួរធ្វើបែបណាដើម្បីជួយផ្លាស់ប្ដូរការគិតខ្លីរបស់ពួកគេ
បាន?
មានមូលហេតុខុសៗគ្នាជាច្រើន
ដែលជាដើមចមនៃការគិតខ្លីរបស់យុវវ័យ ក្នុងនោះរួមមាន
ការខូចចិត្តរឿងស្នេហា សម្ពាធពីការសិក្សា ភាពក្រីក្រ
និងបញ្ហាផ្លូវចិត្តជាច្រើនទៀតដែលមិនអាចសុំជំនួយពីអ្នកដទៃ
បាន។ ចូរចាំថា យុវវ័យត្រូវការជំនួយពីមនុស្សជុំវិញខ្លួន
នៅរាល់ពេលដែលគេមានវិបត្តិស្មុគស្មាញ
ហើយអ្នកដែលអាចមានលទ្ធភាពជួយគេបានលឿនបំផុត គឺគ្រួសារ
ឬមិត្តជិតស្និទ្ធបំផុត។
ប្រសិនបើសង្កេតឃើញថាមិត្តរបស់អ្នកធ្លាក់ទៅក្នុងវិបត្តិហើយអាច
នឹងឈានដល់ការសម្លាប់ខ្លួននោះ អ្នកគួរធ្វើតាមវិធីទាំង៥
ដូចខាងក្រោម៖
១. ចូលទៅកៀកនឹងគេ
គំនិត
ដែលថាទុកឲ្យគេនៅស្ងៀមស្ងាត់សិននោះ
ពុំមែនជាគំនិតល្អទេសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត
ធ្ងន់ធ្ងរ។ ជាទូទៅការបង្ហាញការយកចិត្តទុកដាក់
និងការគាំទ្រ អាចជួយសម្រាលគេចេញពីភាពអស់សង្ឃឹម
និងបន្ទោសវាសនាខ្លួន។ ជួនកាល
គ្រាន់តែចំណាយពេលនៅជិតគេឲ្យបានច្រើនជាជាងទុកឲ្យគេនៅងងឹត
ស្លុបម្នាក់ឯង។
២. លើកទឹកចិត្តឲ្យគេស្វែងរកជំនួយពីអ្នកជំនាញ
មាន
ករណីខ្លះ ទោះអ្នកចង់ជួយក៏អ្នកមិនមានវិធីដូចអ្នកជំនាញដែរ។
ដូច្នេះអ្នកអាចណែនាំគេឲ្យទៅរកអង្គការ ឬអ្នកជំនាញផ្សេងៗទៀត។
ប៉ុន្តែប្រសិនបើគេមិនព្រម អ្នកអាចទៅជំនួស
ដោយលើកយករឿងទាំងអស់របស់គេទៅប្រឹក្សា
ហើយត្រឡប់មកប្រាប់គេវិញ។
៣. និយាយត្រង់ៗ
ការ
សួរត្រង់ៗ
គឺត្រូវតែធ្វើដោយចាំបាច់ក្នុងករណីដែលអ្នកគិតថាគេដូចជាចង់
ឈានដល់ការធ្វើអត្តឃាតហើយនោះ។ ចូរចាំថា ការសួរត្រង់ៗរបស់អ្នក
មិនបានបង្កើនការឈឺចាប់ដល់មិត្តអ្នកទេប៉ុន្តែវាអាចធ្វើឲ្យគេ
មានអារម្មណ៍ធូរស្រាលទៅវិញ។
អ្នកអាចសួរគេថាឯងចង់សម្លាប់ខ្លួនមែនទេ?
ពេលនោះអ្នកនឹងបានចម្លើយ
ហើយអ្នកនឹងដឹងថាត្រូវធ្វើយ៉ាងណាទៀត។
៤. ជំនួយត្រឹមត្រូវ
ប្រសិន
បើគេសារភាពថាចង់ស្លាប់ ឬក៏មានសញ្ញាផ្សេងៗដូចជា
ស្រែកយំ ឬលែងនិយាយស្ដី
សូមចាំថាការលើកទឹកចិត្តតាមវិធីរបស់អ្នក
គ្រាន់តែជាមធ្យោបាយបណ្ដោះអាសន្នតែប៉ុណ្ណោះ។ មនុស្ស
ដែលលែងគិតចង់សម្លាប់ខ្លួន
អាចប្ដូរគំនិតសម្លាប់ខ្លួនវិញក៏ថាបាន
ទោះបីពេលខ្លះអ្នកឃើញគេហាក់ដូចជាធូរស្រាលវិញក៏ដោយ
ដូច្នេះកុំធ្វេសប្រហែសឲ្យសោះ។
មានតែអ្នកជំនាញផ្លូវចិត្តប៉ុណ្ណោះដែលអាចជួយដោះស្រាយបញ្ហានេះ
បាន។
អ្នកត្រូវរកគ្រប់មធ្យោបាយដើម្បីនាំគេទៅជួបអ្នកជំនាញឲ្យខាងតែ
បាន។
៥. កុំខ្វល់នឹងពាក្យសន្យា
នៅ
ពេលដែលគេចាប់អ្នកឲ្យសន្យាថាមិនប្រាប់រឿងនេះដល់អ្នក
ទី៣ អ្នកកុំគិតថាការក្បត់សន្យានោះជារឿងខ្វះគុណធម៌ឲ្យសោះ។
អ្នកចាំបាច់ត្រូវប្រាប់រឿងនេះភ្លាមៗទៅអ្នកណាម្នាក់ដែលអ្នកយល់
ថា គេអាចជួយមិត្តអ្នកបាន។