ក្រុមសិស្សនិទ្ទេស A ទូទាំងប្រទេសទាំង១១នាក់
បានឡើងមកជួបជុំគ្នានៅភ្នំពេញថ្ងៃនេះជាថ្មី
ធ្វើតេស្ដសមត្ថភាពយកអាហារូបករណ៍រយៈពេល៤ឆ្នាំនៅ
សាកលវិទ្យាល័យអន្តរជាតិដ៏ថ្លៃជាងសាលាណាៗទាំងអស់នៅស្រុក
ខ្មែរ គឺសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ
ដែលបើគេចង់រៀនបង់ថ្លៃ គឺត្រូវបង់ដល់ទៅ៩ពាន់ដុល្លារក្នុងមួយឆ្នាំ។
“ យើងមកជុំគ្នាអស់ហើយបង តែនៅមិនទាន់ដឹងថាធ្វើតេស្ដម៉ោងប៉ុន្មាននៅឡើយ”។ នេះជាការលើកឡើងមុននេះបន្តិចរបស់ ចាន់ ពិចិត្រ សិស្សនិទ្ទេស A មកពីកំពង់ឆ្នាំង។
កន្លងមកតំណាងសាកលវិទ្យាល័យទើបបើក ដំណើរការនេះថា សិស្សដែលអាចរៀននៅសាលានោះបានទាល់តែមានកម្រិតភាសាអង់គ្លេស ខ្ពស់ ព្រោះថាគ្រប់សាស្ត្រាចារ្យសុទ្ធតែជាជនជាតិអាមេរិកកម្រិត PhD។
សាកលវិទ្យាល័យ នឹងផ្ដល់អាហារូបករណ៍១០នាក់ ដល់សិស្សជាប់និទ្ទេស A ឬ B ពីបាក់ឌុបឆ្នាំនេះ។ ប៉ុន្តែទន្ទឹមនឹងការទាមទារសមត្ថភាពភាសា សាលានឹងផ្ដល់អាទិភាពដល់សិស្សមានជីវភាពលំបាក។
សាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ ដែលទើបបើកដំណើរការដំបូងឆ្នាំនេះជាសាលាដែលគេអះអាងថាផ្ដល់ ការអប់រំកម្រិតស្តង់ដារសាកល ហើយមិនត្រឹមមានគោលដៅនាំមុខគេនៅកម្ពុជាទេ តែថែមទាំងជាសាកលវិទ្យាល័យលេចធ្លោក្នុងតំបន់៕