ជំងឺឆ្កែឆ្កួត ជាជំងឺមួយក្នុងចំណោមជំងឺដ៏ចំណាស់បំផុត និង នៅតែជាបញ្ហាសុខភាពសាធារណៈ។ ជំងឺនេះ បង្កឡើងដោយវីរុស ឆ្លងពីសត្វទៅមនុស្ស និង នៅតែគ្មានឱសថព្យាបាលនៅឡើយ នៅពេលដែលអ្នកជំងឺមានចេញរោគសញ្ញាឆ្កែឆ្កួត ។ នេះបើតាមការលើកឡើងពីប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
ឆ្កែខាំគឺជាមូលហេតុចំបងដែលនាំឲ្យកើតជំងឺឆ្កែឆ្កួត ហើយភាគច្រើនបណ្ដាលឲ្យស្លាប់ ហើយករណីខ្លះទៀតកើតលើសត្វស្រុក និង ព្រៃរួមមានសត្វប្រចៀវ តែមានចំនួនតិច។ អ្នកជំនាញជំងឺឆ្កែឆ្កួតរបស់អង្គការសុខភាពពិភពលោកនិងនៅជុំវិញពិភពលោកបានបញ្ជាក់ថា កម្មវិធីចាក់ថ្នាំបង្ការសត្វឆ្កែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺនេះ ។
សូមចុចអាន៖ គេថាយុវវ័យខ្មែរកាន់តែស្រវឹងទៅៗ?
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានពន្យល់ថា ជំងឺឆ្កែឆ្កួតនៅតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាជនកម្ពុជា និងដែលភាគច្រើនបណ្ដាលឲ្យស្លាប់ គ្មានការព្យាបាលសម្រាប់ជំងឺនេះទេបន្ទាប់ពីមានចេញរោគសញ្ញា មានតែចាក់វ៉ាក់សាំងទេទើបអាចការពារជំងឺឆ្កែឆ្កួតមានប្រសិទ្ធភាពទាំងមនុស្សនិងសត្វដែលអាចប្រើមុនពេលនិងបន្ទាប់ពីប៉ះពាល់ ។
សម្រាប់លោក វេជ្ជបណ្ឌិត ដុង អៀលអាញ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការត្រួតពិនិត្យជំងឺឆ្កែឆ្កួតនៅលើសត្វឆ្កែ គឺមិនមែនជាការងាយស្រួលនោះទេ វាជាបញ្ហាប្រឈមដ៏ពិតប្រាកដដែលទាមទារកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងវិស័យសុខភាពសាធារណៈ និង សុខភាពសត្វ និង ការប្ដេជ្ញាចិត្តដ៏រឹងមាំព្រមទាំងបង្កើនការយល់ដឹងរបស់ប្រជាជនក៏ដូចជាការចូលរួមពីថ្នាក់ដឹកនាំតំបន់ដើម្បីដោះស្រាយជំងឺនេះ ។
វិធីការពារ ៖
- ត្រូវលាង និង ដុសសម្អាតរបួសភ្លាមៗជាមួយសាប៊ូ និង ទឹករយៈពេល ១៥ នាទី។ ប្រសិនគ្មានសាប៊ូ លាងសម្អាតជាមួយទឹក។ នេះជា ការព្យាបាលបឋមដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងជំងឺឆ្កែឆ្កួត ។
- របួសគួរតែសម្អាតឲ្យបានម៉ត់ចត់ជាមួយអាល់កុល អេតាណុល បេតាឌីន ។
- ទៅគ្រឺះស្ថានសុខាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់ការព្យាបាលនិងការចាក់វ៉ាក់សាំងបន្ថែមទៀត ។
- កុំដាក់អ្វីលើរបួសដូចជាម្ទេស ទឹកផ្លែឈើជាដើម ។
- កុំបិទរបួសជាមួយក្រណាត់ និង ឬបង់រុំ ។
- កុំដេររបួស ។
- ត្រូវលាង និង ដុសសម្អាតរបួសភ្លាមៗជាមួយសាប៊ូ និង ទឹករយៈពេល ១៥ នាទី។ ប្រសិនគ្មានសាប៊ូ លាងសម្អាតជាមួយទឹក។ នេះជា ការព្យាបាលបឋមដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងជំងឺឆ្កែឆ្កួត ។
- របួសគួរតែសម្អាតឲ្យបានម៉ត់ចត់ជាមួយអាល់កុល អេតាណុល បេតាឌីន ។
- ទៅគ្រឺះស្ថានសុខាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់ការព្យាបាលនិងការចាក់វ៉ាក់សាំងបន្ថែមទៀត ។
- កុំដាក់អ្វីលើរបួសដូចជាម្ទេស ទឹកផ្លែឈើជាដើម ។
- កុំបិទរបួសជាមួយក្រណាត់ និង ឬបង់រុំ ។
- កុំដេររបួស ។
ជំងឺឆ្កែឆ្កួតអាចបំបាត់ពីកម្ពុជាដោយការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅលើសត្វឆ្កែគឺជាវិធីដ៏មានប្រសិទ្ធភាព និង មានការចំណាយថវិកាតិចដើម្បីសម្រេចបាននូវការកាត់បន្ថយអត្រាស្លាប់របស់មនុស្សពីជំងឺឆ្កែឆ្កួត ។