អ្នកចាំទី Victor Valdes បានយល់ព្រមចុះកុងត្រារយៈពេល១៨ខែ
លេងឲ្យក្លិប Manchester United ហើយ បន្ទាប់ពីមកហ្វឹកហាត់នៅ Old
Trafford អស់ពេលប៉ុន្មានខែមកហើយនោះ។
ការដែលក្រុម Man Utd បានចុះកុងត្រាជាមួយអតីតអ្នកចាំទី Barcelona រូបនេះ ត្រូវបានគេសួរសំនួរពីអនាគតរបស់ David de Gea វិញ ព្រោះកុងត្រារបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញមួយនេះនឹងអស់នៅ ឆ្នាំ២០១៦ខាងមុខនេះហើយ ខណៈដែលបិសាចក្រហមទិញអ្នកចាំទីថ្មីនេះទៀត។ យ៉ាងណាមិញ ចំពោះសំនួរនេះដែរ ខាងក្រុមបិសាចក្រហមក៏បានអះអាងថា រឿងបន្តកុងត្រាជាមួយ De Gea គឺមិនមានបញ្ហាអីចោទនោះទេ។
Victor Valdes តាំងពីចាកចេញពី Barcelona ដោយសារអស់កុងត្រា និងមានរបួសធ្ងន់ធ្ងរមកនោះ បានមកជ្រកកោនហ្វឹកហាត់ និងព្យាបាលរបួសនោះនៅ Old Trafford អស់ពេលច្រើនខែមកហើយដែរ ហើយពេលនេះ អ្នកចាំទីវ័យ៣២ឆ្នាំខាងលើនេះបានអះអាងថារូបគេអាចបង្ហាញ ខ្លួននៅលើវាលស្មៅវិញបាន១០០%ហើយ។
អ្នកចាំទីជាប់ជម្រើសជាតិអេស្ប៉ាញតាំងពី U18 នេះបានចូលលេងឈុតធំរបស់ Barca តាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយរយៈពេល១២ឆ្នាំនោះ រូបគេបានជួយក្រុមអ្នកមានបុណ្យឈ្នះពានច្រើនណាស់ដូចជា La Liga ៦ដង , Copa del Rey ២ដង , Champions League ៣ដង និង FIFA Club World Cup ២ដង៕