ក្រុម Atletico Madrid បានធ្លាក់ចេញពីពានរង្វាន់ Copa dey Rey
ត្រឹមវគ្គ៨ក្រុមចុងក្រោយហើយ ក្រោយចាញ់ក្រុម Barcelona ៣-២
ក្នុងការប្រកួតជើងទី២ កាលពីយប់មិញនេះ (បូកទាំងពីរជើងទៅ
Barca ៤-២ At Madrid) ។ នៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះ
គឺដូចជាសង្គ្រាមស៊ីសាច់ហុតឈាមគ្នាមែន ដោយក្រុមម្ចាស់ផ្ទះ
Atletico Madrid ទទួលបានកាតលឿងរហូតដល់ទៅ៥ និងក្រហម២
ចំណែកឯខាងក្រុមភ្ញៀវវិញបានកាតលឿង៣។

ការប្រកួតចាប់ផ្ដើមមិនបាន១នាទីស្រួលបួលផង ខ្សែប្រយុទ្ធ Fernando Torres បានបើកការនាំមុខមុនបាត់ទៅហើយ បន្ទាប់ពីទទួលបាល់បញ្ជូនពី Siqueira ប៉ុន្តែមិនយូរប៉ុន្មានកីឡាករ Neymar រកគ្រាប់បាល់ឲ្យ Barca តាមស្មើវិញនៅនាទីទី៩ ក្រោយពីទទួលបាល់បានយ៉ាងស្អាតពី Luis Suarez ។ មកដល់នាទី៣០ កីឡាករ Raul Garcia របស់ក្រុមលោក Diego Simeone អាចរកគ្រាប់បាល់បានមួយគ្រាប់ទៀតដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ Mascherano បង្កកំហុសនៅតំបន់គ្រោះថ្នាក់ ប៉ុន្តែ ៨នាទីក្រោយមក ខ្សែការពារ Miranda បានធ្វើឱ្យចូលទីខ្លួនមួយគ្រាប់វិញ។
ចំណែកឯគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតយប់មិញនេះគឺ Neymar ជាអ្នករកបានដដែលនៅនាទី៤១ បន្ទាប់ពីទទួលបានបាល់ពី Jordi Alba ។ ចប់ការប្រកួត Barcelona ឈ្នះ Atletico Madrid ទាំងប្រផុតប្រផើយ ៣-២ ។

អ្វី
ដែលគួរឱ្យគត់សម្គាល់បំផុតនោះ
យប់មិញនេះម្ចាស់ផ្ទះលេងដូចជាកាចបន្តិចព្រោះទទួលបានកាតច្រើន
ពោលគឺក្រហម២និងលឿង៥ឯណោះ
ហើយទន្ទឹមនឹងនេះដែរក៏មានការឈ្លោះប្រកែកគ្នាខ្លាំងផងដែរ រវាង
Torres និង Neymar ដែលធ្វើឱ្យគេនាំគ្នាមកចាប់ព្រាត។
មួយវិញទៀតនោះ ខ្សែបម្រើ Toran របស់លោក Simeone
ក៏បញ្ចេញអាកប្បកិរិយាមិនល្អផងដែរ
នាប្រកួតយប់មិញដោយបានដោះស្បែកជើងគប់ទៅអាជ្ញាកណ្ដាលខ្សែបន្ទាត់
ផងដែរ ប៉ុន្តែមិនត្រូវពិន័យធ្ងន់ធ្ងរនោះទេ ត្រឹមកាតលឿងប៉ុណ្ណោះ ។