ប្រិយមិត្តមួយចំនួនប្រហែលជាចង់បាន Laptop ច្រើនជាង Desktop មិនខានពេលមានបំណងទិញកុំព្យូទ័រមួយគ្រឿង។ ប៉ុន្តែប្រយ័ត្នខកបំណងណា ព្រោះពេលខ្លះ Laptop អត់អាចបម្រើតាមសេចក្ដីត្រូវការរបស់អ្នកបានទេ។ ចំណែក Desktop វិញអាចសម្រួលដល់ការងារធំៗបានច្រើន ប៉ុន្តែពិបាកក្នុងការយកតាមខ្លួន។
អីចឹងទៅពិចារណាទាំងអស់គ្នាថាតើអ្នកគួរទិញ Laptop ឬ Desktop?
Laptop
Laptop
នាពេលចុងក្រោយនេះ កុំព្យូទ័រយួរដៃ (Laptop) គឺត្រូវបានបំពាក់មុខងារដ៏ខ្លាំងក្លាជាច្រើន (ល្បឿន, ទំហំផ្ទុកឯកសារ) ប៉ុន្តែការដែលអតិថិជនទិញកុំព្យូទ័រនេះ ភាគច្រើនគឺដោយសារវាអាចយកតាមខ្លួនបានស្រួល។ Laptop គឺជាជម្រើសដ៏ល្អ ប្រសិនបើអ្នកនិយមផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដោយមិនបាច់មានខ្សែ ឬប្រសិនបើអ្នកធ្វើដំណើរទៅឆ្ងាយ ក៏មិនជាបញ្ហាដែរ។
Laptop អាចជាជម្រើសដ៏ឆ្លាតវៃរបស់គ្រួសារដែលមានសមាជិកជានិស្សិត ជាអ្នកកំពុងសិក្សា ដែលត្រូវការធ្វើ Assignment ឬកិច្ចការផ្សេងៗនៅកន្លែងណាស្ងាត់ ឬក៏យកទៅសាកលវិទ្យាល័យរបស់ខ្លួន។
Desktop
កុំព្យូទ័រតាំងតុ (Desktop) វិញគឺជាជម្រើសល្អប្រសិនបើអ្នកចង់ប្រើកម្មវិធីទាមទារ Graphics ធំៗ ដូចជាលេងហ្គេម កាត់តរូបភាព កាត់តវីដេអូ និងកម្មវិធីធំៗជាច្រើនទៀត ដោយសារវាត្រូវបានបំពាក់សមត្ថភាពខ្លាំង។
Desktop ជាកុំព្យូទ័រតាំងនៅមួយកន្លែង ប៉ុន្តែស្រួលសម្រាប់អ្នកមានកូនតូចៗ ងាយមើល Monitor មិនសូវភ័យខ្លាចខូច។ ប្រសិនបើអ្នកមិនចាំបាច់ចង់យកតាមខ្លួនទេ Desktop ជាជម្រើសល្អបំផុត។