ការសហការគ្នាយ៉ាងល្អនៃខ្សែប្រយុទ្ធកំពូលទាំង៣ Neymar, Luis
Suarez និង Lionel Messi បានជួយឲ្យក្រុម Barcelona
បំបាក់ក្រុមជើងឯកចាស់ Atletico Madrid ៣-១ នាកីឡដ្ឋាន Camp Nou
យប់មិញនេះ។
គ្រាប់ទី១របស់ក្រុមលោក Luis Enrique កើតចេញពី Messi បញ្ជូនបាល់ឲ្យ Suarez មុនបញ្ជូនបន្តឲ្យ Neymar ស៊ុតបញ្ចូលទី (នាទី១២)។ ឯគ្រាប់ទី២ Messi បញ្ជូនឲ្យ Suarez បំប៉ោងសំណាញ់ទី (នាទី៣៥) ខណៈគ្រាប់ទី៣ Suarez បញ្ជូនបាល់ពីចម្ងាយឲ្យ Rakitić មុនបញ្ជូនបន្តឲ្យ Messi ស៊ុតគ្រាប់ទី៣ នៅ៣នាទីមុនចប់ការប្រកួត។
Atletico សងវិញមួយគ្រាប់នៅនាទី៥៧ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Mario Mandzukic ក្រោយ Messi បង្កកំហុសលើ Jesus Gamez ក្នុងតំបន់គ្រោះថ្នាក់។
លទ្ធផលនេះ បានធ្វើឲ្យ Barca លើស Atletico ៣ពិន្ទុ ស្ថិតនៅលេខ២ ចាញ់ក្រុមកំពូលតារាង Real Madrid ១ពិន្ទុ ប៉ុន្តែ Real នៅ១ប្រកួតក្នុងដៃ៕

Messi ទទួលបានពាននៅមុនការប្រកួត សម្រាប់ការបំបែកកំណត់ត្រាស៊ុតបញ្ចូលទីនៅ La Liga