ក្រោយការប្រកួតចប់កាលពីល្ងាចមិញនេះ នៅក្របខ័ណ្ឌ English
Premier League មានរឿងនឹកស្មានមិនដល់ខ្លះៗបានកើតឡើងចំពោះក្រុម
Chelsea និង Manchester City
ពោលគឺក្រុមទាំងពីរនេះមានពិន្ទុ៤៦ស្មើគ្នាក្នុង២០ប្រកួតដោយ
ឈ្នះ១៤ ស្មើ៤ និងចាញ់២។
ហើយលើសពីនេះទៀតនោះសូម្បីគ្រាប់បាល់ចំណេញក៏ស្មើគ្នាដែរគឺ២៥
គ្រាប់ដូចគ្នា ដែលនេះបានធ្វើឱ្យក្រុមទាំងពីរស្មើគ្នាទាំងព្រមតែម្ដង។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺខ្សែប្រយុទ្ធរបស់ក្រុមទាំង ពីរក៏រកគ្រាប់បាល់បានស្មើគ្នាដែរ គឺ Diego Costa និង Aguero រកបាន១៤គ្រាប់ដូចគ្នា។ នេះមានន័យថាការប្រកួតរដូវកាលនេះកាន់តែស្វិតស្វាញថែមទៀតហើយ ព្រោះក្រុមលេខ១និងលេខ២នាពេលបច្ចុប្បន្នមានពិន្ទុស្មើគ្នា ហើយខ្សែប្រយុទ្ធរបស់ពួកគេក៏មុតស្រួចដូចគ្នាទៀត។
ចាំមើលការប្រកួតដែលនៅសល់តទៅមុខទៀត ថាតើក្រុមខ្លាំងទាំងពីរនេះអាចនៅតែស្មើគ្នាអីចឹងទៀតឬមានអ្វី ដែលផ្លាស់ប្ដូរ?