ប្រិយមិត្ត Apple ជាច្រើននៅតែគាំទ្រផលិតផល iPod Classic បើទោះជា
Apple បានបញ្ឈប់ផលិតកម្ម iPod Classic តាំងពីខែកញ្ញា ឆ្នាំ២០១៤
ក៏ដោយ។
បើមិត្តអ្នកអានក្នុងទំព័រនេះជាអ្នកស្រលាញ់ iPod Classic អ្នកនឹងសប្បាយចិត្តជាមិនខាន នៅពេលដែលឃើញគំរូឌីហ្សាញថ្មីដូចរូបភាពខាងក្រោម។
Claudio Gomboli អ្នកឌីហ្សាញដ៏ជំនាញ បានបញ្ចេញរាងគំរូនៃ iPod smart cover ថ្មីដែលអាចប្រែក្លាយពី iPhone 6/6 Plus ទៅជា iPod Classic បានយ៉ាងងាយ ហើយមើលទៅស្អាតកាលីបទៀត។
យ៉ាងណាក៏ដោយ នេះគ្រាន់តែគំរូឌីហ្សាញប៉ុណ្ណោះ មិនមែនជាផលិតផលពិតឡើយ តែគេរំពឹងថា Apple នឹងពិចារណាលើគំរូឌីហ្សាញមួយនេះ ដើម្បីកុំឲ្យអ្នកគាំទ្រ iPod Classic អស់សង្ឃឹម៕