កោះហាវ៉ៃ គឺសមាជិករដ្ឋទី៥០ និងជារដ្ឋកូនពៅគេ
ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩៥៩
មក។ ក្នុងរង្វង់ផ្ទៃដីជិត ៣ម៉ឺនគីឡូម៉ែត្រក្រឡា
ហាវ៉ៃគ្របដណ្ដប់ទៅដោយធម្មជាតិ និងឆ្នេរសក្បុស
ដែលជាទីគូស្នេហ៍ចូលចិត្តទៅសាងភាពរ៉ូមែនទិក
និងបង្កើនចំណងស្នេហា។
បើតាមគេហទំព័រ Hotelclub កោះហាវ៉ៃ ក៏ត្រូវគេចាត់ទុកថា
ជាកន្លែងក្រេបទឹកឃ្មុំដ៏ល្អផ្ដាច់មួយលើលោកផងដែរ។
គូស្នេហ៍ជាច្រើន តែងទៅសាងភាពផ្អែមល្ហែមនៅលើប្រជុំកោះហាវ៉ៃ
ដោយសារទីនោះមានឆ្នេរធម្មជាតិដ៏ស្រស់បំព្រង តំបន់ព្រៃត្រូពិក
និងពោរពេញទៅដោយជីវិតសត្វគ្រប់ប្រភេទ៕








![]() |