ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid បានស៊ីក្រុមជើងឯកចាស់ Real
Madrid ២-០ ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Copa del Rey
នៅកីឡដ្ឋាន Vicente Calderon យប់មិញនេះ។ នៅក្នុងការប្រកួតនេះ
ខ្សែប្រយុទ្ធ Fernando Torres
ដែលទើបវិលមកកាន់ក្រុមចាស់របស់ខ្លួនវិញនោះ
ក៏បានបង្ហាញខ្លួនក្នុងជម្រើសដំបូងដែរ។
យ៉ាងណាក្ដី នៅចំពោះមុខអ្នកគាំទ្រជាង៤៦៨០០នាក់
កីឡាករអេស្ប៉ាញរូបនេះ ហាក់ដូចជាស្ងប់ស្ងាត់
មិនអាចបង្កព្យុះភ្លៀងបាននោះទេ ហើយត្រូវប្ដូរចេញ ជំនួសវិញដោយ
Koke នៅនាទី៥៩។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ Cristiano
Ronaldo មិនមានមុខក្នុងជម្រើសដំបូងរបស់ Real នោះឡើយ
ដោយត្រូវប្ដូរចូលជំនួស James Rodriguez នៅនាទី៦៣។
២គ្រាប់របស់ក្រុមលោក Diego Simeone ធ្វើបានដោយការស៊ុតបាល់ប៉េណាល់ទីរបស់ Raul Garcia នៅនាទី៥៨ និងការតែតបញ្ចូលទីរបស់ Jose Maria Gimenez នៅនាទី៧៦។
លទ្ធផលគូផ្សេងទៀតកាលពីយប់មិញដែរនោះ គឺ Villarreal ស៊ី Real Sociedad ១-០, Valencia ឈ្នះ Espanyol ២-១ និង Almeria ស្មើ Getafe ១-១៕
Add caption |