ក្រោយយល់ចិត្តគ្នា ទាក់ទងគ្នាជាសង្សារមានភាពចុះសម្រុងល្អ
អ្វីដែលបុរសនារីច្រើនគិតបន្ទាប់ គឺ អាពាហ៍ពិពាហ៍។
តែជីវិតប្ដីប្រពន្ធមានលក្ខណៈខុសពីជីវិតគូសង្សារ
អញ្ចឹងហើយទើបគូសង្សារមួយចំនួនចំណាយពេលរាប់ឆ្នាំ
ឬអូសបន្លាយថ្ងៃអាពាហ៍ពិពាហ៍
ព្រោះខ្លាចមិនទាន់គ្រប់លក្ខណៈសម្បត្តិដើម្បីបង្កើតគ្រួសារមួយ។
ប៉ុន្តែសញ្ញាទាំង៥យ៉ាងខាងក្រោមនេះអាចបញ្ជាក់បានថា
អ្នកត្រៀមខ្លួនរៀបការបានហើយ៖
១. សុខភាពល្អ
នៅពេលអ្នករៀបការដោយមានសុខភាពល្អគឺធ្វើឲ្យអ្នក
និងដៃគូមានអារម្មណ៍សុខស្រួលទាំងផ្នែករាងកាយ និងផ្លូវចិត្ត។
តែបើគ្មានសុខភាពល្អទេពេលរៀបការរួចធ្វើឲ្យភាគីម្ខាងទៀតមាន
អារម្មណ៍ដូចជាប់អម្រែក។
២. មិនគិតថាប្រែចិត្តពីគ្នា
នៅពេលដែលព្រមទទួលយកនរណាម្នាក់ទាំងស្រុង
អ្នកត្រូវត្រៀមខ្លួនជាស្រេចដើម្បីទទួលយកចំណុចខ្វះខាតមួយចំនួន
ដោយមិនមានធ្លាប់គិតថាធុញទ្រាន់ឬចង់ផ្លាស់ប្ដូរដៃគូ។
៣. អ្នកចាប់ផ្ដើមសុបិនអំពីថ្ងៃរៀបការ
តើអ្នកត្រៀមខ្លួនជាស្រេចដើម្បីរៀបការ? បើត្រៀមខ្លួនរួចហើយ
អ្នកនឹងតែងតែសុបិនថាបានរៀបការជាមួយនរណាម្នាក់នោះ
បន្ទាប់មកអ្នកនឹងព្យាយាមស្វែងយល់ពីមនុស្សក្នុងក្ដីស្រមៃដើម្បី
បានរៀបការពិតប្រាកដ។
៤. ចាប់ផ្ដើមសន្សំប្រាក់ទុកសម្រាប់កូន
សញ្ញាបែបនេះអាចកើតឡើងចំពោះបុរស។
ពេលបុរសម្នាក់ព្យាយាមសន្សំប្រាក់មួយចំនួនសម្រាប់ប្រពន្ធ
និងកូននាពេលអនាគតនោះ
អាចបញ្ជាក់បានថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបការ។
នេះគឺជាសភាវគតិធម្មជាតិនៃបុរសព្រោះពួកគេមានអារម្មណ៍ចេះទទួលខុស
ត្រូវសម្រាប់ក្រុមគ្រួសារ។
៥. ចាប់ផ្ដើមមើលឃើញពិភពលោកក្នុងផ្លូវផ្សេង
ប្រសិនបើជាមនុស្សឯកាអ្នក នឹងមើលពិភពលោកក្នុងផ្លូវមិនល្អ។
តែពេលដែលចាប់ផ្ដើមមានស្នេហាហើយត្រៀមខ្លួនដើម្បីរៀបការទៀតនោះគេ
នឹងឃើញពិភពលោកស្រស់បំព្រងតែម្ដង និង ល្អគ្រប់យ៉ាង៕
១. សុខភាពល្អ
២. មិនគិតថាប្រែចិត្តពីគ្នា
Couple |
៣. អ្នកចាប់ផ្ដើមសុបិនអំពីថ្ងៃរៀបការ
៤. ចាប់ផ្ដើមសន្សំប្រាក់ទុកសម្រាប់កូន
៥. ចាប់ផ្ដើមមើលឃើញពិភពលោកក្នុងផ្លូវផ្សេង