កូនប្រុសរបស់ Ronaldo ឈ្មោះ Cristiano Ronaldo Jr
កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើ Internet
បន្ទាប់ពីរូបគេបានពាក់អាវ Superman
ទៅឱបឪពុករបស់គេអំឡុងពេលធ្វើបទសម្ភាសន៍មួយ និងរឿងដែលគេជួប
Lionel Messi ផងដែរ។
កុមារា Ronaldo Jr មានគេចាប់អារម្មណ៍ច្រើនដោយសារនៅព្រឹត្តិការណ៍ប្រកាសអ្នកឈ្នះពាន Ballon d’Or ឆ្នាំនេះ Ronaldo បានប្រាប់ថាកូនប្រុសរបស់គេតែងតែមើលការប្រកួតរបស់ខ្លួន និង Messi នាពេលកន្លងមក។ ខណៈដែលពេលនោះ Messi ក៍បានទៅអង្អែលក្បាលកូនប្រុស Ronaldo នោះថែមទៀត ទើបធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង។ មួយវិញទៀតកាលពីពេលថ្មីៗនេះ ក្នុងបទសម្ភាសន៍មួយរបស់ម្ចាស់ពាន Ballon d’Or 2014 នៅផ្ទះរបស់គេនោះ កុមារាដែលទើបតែមានអាយុ៤ឆ្នាំរូបនេះក៏បានពាក់អាវ Superman រត់មកឱបឪពុកថែមទៀតដែរ។
Cristiano Ronaldo Jr ជាកូនប្រុសរបស់ Ronaldo ប៉ុន្តែមិនដឹងថាម្ដាយរបស់ខ្លួនជាអ្នកណានៅឡើយនោះទេ ព្រោះមិនធ្លាប់មានទម្លាយឲ្យដឹងនោះឡើយ៕