Irina Shayk បន្ទាប់ពីមិនបានទៅជួយអបអរ Cristiano Ronaldo
លើកពាន FIFA Ballon d’Or នៅប្រទេសស្វីសនោះ ពេលនេះបាន Unfollowed
គណនី Twitter របស់ខ្សែប្រយុទ្ធ Real Madrid រូបនេះថែមទៀត។
រឿងនេះបានធ្វើឱ្យគេដាក់សំនួរថា
តើពួកគេទាំងពីរនាក់នេះបែកបាក់ស្នេហាមែនដែរឬទេ?
Irina Shayk មិនបានបង្ហាញវត្តមាននៅកម្មវិធីប្រកាសពាន Ballon d’Or ឆ្នាំ២០១៤ នោះទេ ហើយនាងបែរជាទៅលេងនៅសមុទ្រទៅវិញ ដែលបានធ្វើឱ្យកាសែតជាច្រើនបានចុះផ្សាយថាអ្នកទាំងពីរនេះបាន បែកបាក់គ្នាហើយ។ ចំពោះមូលហេតុវិញ គឺត្រូវបានគេប៉ាន់ស្មានថាអាចបណ្ដាលមកពីម្ដាយរបស់ Ronaldo ព្រោះកាលពីអំឡុងពេលបុណ្យណូអែល Irina និងម្ដាយកីឡាករវ័យ២៩ឆ្នាំរូបនេះទាស់ពាក្យសម្ដីគ្នារឿងទៅ លំហែកាយ។ ចំណែកឯខាង Cr7 វិញក៏មិនបានបដិសេធចំពោះរឿងបែកបាក់ចំណងស្នេហ៍របស់គេនេះដែរ បានត្រឹមនិយាយថារឿងរ៉ាវខាងលើនឹងមានកាសែតចុះផ្សាយច្រើនតទៅ ទៀត។
កំពូលកីឡាកររបស់ព័រទុយហ្គាល់ និងសង្សារដែលជាតារាបង្ហាញម៉ូដរបស់រុស្ស៊ីខាងលើនេះ ទាក់ទងគ្នាបាន៤ឆ្នាំមកហើយ ដែលជាចំណងស្នេហ៍មួយដ៏យូរ ព្រោះតាំងពី Ronaldo ចាប់ផ្ដើមល្បីឈ្មោះមកមិនដែលទាក់ទងស្រីណាបានយូរអ៊ីចឹងនោះទេ។ បើរាប់ត្រួសៗទៅ អតីតកីឡាកររបស់ Man Utd រូបនេះធ្លាប់ទាក់ទងស្រីស្អាតប្រហែលជា១២នាក់មកហើយ៕