Sergio Ramos បានអះអាងថា
រូបគេមិនពេញចិត្តនឹងអាជ្ញាកណ្ដាលនៅក្របខ័ណ្ឌ La Liga នោះទេ
ដែលនេះជាហេតុធ្វើឱ្យរូបគេពេញចិត្តនឹងក្របខ័ណ្ឌ Premier League
របស់អង់គ្លេសជាងអេស្ប៉ាញ។
Ramos បានប្រាប់ទៅកាសែត AS កាលពីម្សិលមិញនេះថា៖
“ខ្ញុំមិននិយាយពីរឿងចម្រូងចម្រាស និងហេតុការណ៍អីនោះទេ។
រឿងមួយដែលខ្ញុំចង់និយាយនាពេលនេះ
នោះគឺពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែពេញចិត្ត English Premier
League ហើយ។
មូលហេតុដែលខ្ញុំនិយាយដូច្នេះគឺមកពីខ្ញុំពេញចិត្តរបៀបលេងបាល់
និងអាជ្ញាកណ្ដាលនៅទីនោះ។
អ្នកគាំទ្របាល់ទាត់រីករាយក្នុងការមើលការប្រកួតនៅអង់គ្លេស។
ពេលនរណាម្នាក់មានកំហុស
វាជាការងាយស្រួលក្នុងការផ្តោតទៅលើការសម្រេចចិត្តរបស់អាជ្ញា
កណ្តាល ”។
មួយវិញទៀតរឿងដែលខ្សែការពារវ័យ២៨ឆ្នាំរូបនេះមិនពេញចិត្ត នឹងអាជ្ញាកណ្ដាលនៅអេស្ប៉ាញ គឺដោយសារកាលពីប្រកួតជាមួយ Atletico Madrid នោះ រូបគេជាអ្នកបង្កកំហុសដែលធ្វើឱ្យមានការពិន័យបាល់១១ម៉ែត្រ ខណៈដែលខ្លួនគេបានអះអាងថានេះមិនមែនជាកំហុសចេតនានោះទេ។
នៅដើមខែមករានេះដែរ ដំណឹងដែលលេចឮមកថា ខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះនឹងចាកចេញពី Real Madrid គឺមានកាន់តែច្រើនទៅៗ ហើយក្លិបដែលពាក្យចចាមអារ៉ាមនោះថា Ramos នឹងទៅលេងបន្តគឺនៅអង់គ្លេសនេះតែម្ដង។ ចាំមើលទន្ទឹមនឹងម្ចាស់ខ្លួនគេថាពេញចិត្តក្របខ័ណ្ឌ English Premier League និងមានពាក្យចចាមអារ៉ាមថានឹងទៅលេងនៅទីនោះទៀត ថាតើទៅថ្ងៃមុខទៅអនាគតរបស់ Sergio Ramos នឹងទៅជាយ៉ាងណា?
Add caption |