លោក Louis van Gaal បានប្រាប់ពីមូលហេតុដាក់ Angel di Maria
នៅតំបន់ប្រយុទ្ធជំនួស Wayne Rooney
ថាមកពីក្រុមត្រូវការកីឡាករដែលមានល្បឿនលឿននៅតំបន់នេះ។
អតីតគ្រូបង្វឹកជម្រើសជាតិហុល្លង់បានប្រាប់ទៅទូរទស្សន៍ MUTV ថា៖ “ខ្ញុំគិតថាកីឡាករមានល្បឿនលឿន គឺពិតជាសំខាន់ណាស់នៅតំបន់ប្រយុទ្ធ ហើយនេះជាមូលហេតុដែលខ្ញុំយក Di Maria ធ្វើជាខ្សែប្រយុទ្ធ។ ពេលខ្ញុំធ្វើការផ្លាស់ប្ដូរដូច្នេះ មកពីខ្ញុំត្រូវការឱ្យមានសន្ទុះខ្លាំងនៅជួរមុខ ទោះជាពេលដំបូងមានការពិបាកដល់កីឡាករក៏ពិតមែន ប៉ុន្តែមិនយូរយើងនឹងអាចគ្រប់គ្រងស្ថានការណ៍នេះបាន”។
បន្ថែមពីលើទម្រង់លេងនេះដែរ បុរសវ័យ៦៣ឆ្នាំរូបនេះក៏បាននិយាយពីតំបន់ការពារផងដែរថា៖ “ខ្សែការពារយើងលេងល្អតាំងពីដើមរដូវកាលមកម្ល៉េះ។ យើងមានតែមួយប្រកួតទេ ពេលប៉ះ Leicester City ដែលធ្វើឱ្យគេស៊ុតចូលដល់៥គ្រាប់។ ដូច្នេះខ្ញុំគិតថាតំបន់ការពារនេះគឺមិនមានអីជាបញ្ហានោះទេ យើងអាចរៀបចំបាន”។
ទម្រង់លេង Man Utd ពេលប៉ះ QPR កាលពីអាទិត្យមុន (Man Utd ក្រហម និង QPR ខៀវ)
ស្របពេលដែលលោក Van Gaal ធ្វើការផ្លាស់ប្ដូរប្រព័ន្ធលេងនៅតំបន់ប្រយុទ្ធនេះដែរ ក៏មានព័ត៌មានជាច្រើនបានចុះផ្សាយថាបិសាចក្រហមកំពុងត្រូវការ ខ្សែប្រយុទ្ធខ្លាំងម្នាក់ជាចាំបាច់នៅខែមករានេះ ហើយម្នាក់ដែលម្ចាស់ពាន Premier League ២០សម័យចង់បាននោះគឺ Gareth Bale ។ ខណៈដែលការចង់បាននេះ ពាក្យចចាមអារ៉ាមខាងលើនេះបានសរសេរថា បិសាចក្រហមនឹងនាំ Bale មក Old Trafford ដោយប្រើទឹកប្រាក់ជាង១០០លានដុល្លារអាមេរិកហើយថែមអ្នកចាំទី De Gea ទៅឱ្យ Real Madrid ទៀត។
សូមតាមដានទាំងអស់គ្នាពីយុទ្ធសាស្ត្ររបស់អ្នកចាត់ការដ៏ ជោគជ័យនៅក្លិប Ajax , Barcelona និង Bayern Munich ខាងលើនេះ ថាតើអាចជោគជ័យឬអត់? តើ Gareth Bale ពិតអាចត្រូវបិសាចក្រហមទិញយកមែនឬយ៉ាងណា?