Firefox គឺជា Web browser
មានប្រជាប្រិយភាពមួយនាពេលបច្ចុប្បន្ន។
តែក៏មានអ្នកប្រើប្រាស់មួយចំនួនរអ៊ូពី Web Browser
មួយនេះដែរដោយសារតែមានបញ្ហាគាំងខណៈពេលកំពុងប្រើប្រាស់។
ជាការពិតណាស់ Firefox
អាចគាំងដំណើរការដោយសារមូលហេតុមួយចំនួន។
ប៉ុន្តែយើងអាចរកមូលហេតុ
និងដោះស្រាយនូវបញ្ហានេះបានតាមវិធីដូចខាងក្រោម៖
@ ប្រើ Safe Mode
ដើម្បីកំណត់មូលហេតុដែលបង្កអោយ Firefox គាំងដំណើរការនោះគឺប្រើ Safe Mode។ Safe Mode គឺជាមុខងារមួយរបស់ Firefox ដែលអាចដំណើរការដោយមិនចាំបាច់កម្មវិធី Add-onsនោះឡើយ។ ដើម្បីចូលទៅដំណើរការ Safe Mode ចុចលើ Open menu ចុចលើសញ្ញា “?” ហើយចុចលើ “Restart with Add-ons Disabled…” ចុចប៊ូតុង Restart (រង់ចាំបន្តិច) ហើយចុចយក Start in Safe Modeឬ ក៏ចុច Sift Key អោយជាប់ហើយបើ Firefox។ (មើលរូបខាងក្រោម)
ប្រសិនបើដំណើរ Firefox ក្នុង Safe Mode ល្អនោះ បញ្ហាវាអាចបណ្ដាលមកពី Add-ons ណាមួយ។ ដូច្នេះចូលទៅពិនិត្យមើល ឬ Disable Add-ons ម្ដងមួយៗរហូតដល់អ្នកបានដឹងថា Add-ons ណាមួយដែលបង្កអោយមានបញ្ហា។
@ Reset ឬ Refresh Firefox
Reset ឬ Refresh Firefox (ពាក្យReset គឺសម្រាប់Firefox ជំនាន់ចាស់ រីឯ Refresh គឺមាននៅលើ Firefox ជំនាន់ក្រោយ) ក៏ជាវិធីមួយដែលអាចដោះស្រាយនូវបញ្ហាគាំងបានដែរ។ ប៉ុន្តែ Reset feature វានឹងបង្កើតនូវ profile folder ថ្មីដែលអាចលុបនូវទិន្នន័យចាស់ចោល ដូច្នេះអ្នកប្រើប្រាស់នឹងបាត់បង់ទិន្នន័យរបស់ពួកគេ ដែលបានរក្សាទុកនៅលើ Firefox ដូចជា extensions, themes, search engines, និង site-specific preferencesបន្ទាប់ពីធ្វើការ Reset រួច។ អ្វីដែលអាចបង្កអោយមានបញ្ហាជាងគេនោះ គឺ Extensions and themes ដូច្នេះ Reset Firefox គឺជាដំណោះស្រាយដ៏ល្អមួយ។
ដើម្បី Reset ឬ Refresh Firefox ចុចលើ Open menu ចុចលើសញ្ញា “?” រួចជ្រើសយក “Troubleshooting Information” ចុចលើប៊ូតុង Refresh Firefox ។ នោះ Firefox នឹងបង្កើតនូវ profile ថ្មីសម្រាប់អ្នក និងលុបចោលទិន្នន័យចាស់ចោល។ (មើលរូបខាងក្រោម)
ប្រសិនបើ Firefox នៅបន្តគាំងបន្ទាប់ពីដំឡើង Extension រួចនោះ វាប្រហែលមកពីបញ្ហាលើ Extension ណាមួយក្នុងចំណោមនោះ។ ដូច្នេះសាកដំឡើង Extension ម្ដងមួយៗសាជាថ្មីដើម្បីរកមើលថា Extension ណាមួយដែលបង្កបញ្ហា។
@ Disable Hardware Acceleration
Firefox មានមុខងារមួយផ្សេងទៀតឈ្មោះថា Hardware acceleration ដែលប្រើ Graphics card កុំព្យូទ័រដើម្បីបង្ហាញអត្ថបទអក្សរ និង រូបភាពផ្សេងៗនៅលើ Web pages។ ប៉ុន្តែជួនកាល Hardware acceleration អាចបង្កអោយមានបញ្ហាជាមួយនឹង Graphics drivers និង Graphics cards។
ដូច្នេះដើម្បីចូលទៅបិទ Hardware accelerationដំបូង ចុចលើ Open menu ជ្រើសយក Options ហើយចុចលើ Advanced ដោះសញ្ញាធីកចេញត្រង់កន្លែង “Use hardware acceleration…”។
ប្រសិនបើ Firefox មានដំណើរការល្អបន្ទាប់ពីបិទនូវមុខងារនេះ អ្នកអាចធ្វើការ Update នូវ Graphics drivers។ ប្រសិនបើ Install updateហើយនៅតែបន្ត Crash ទៀតអ្នកអាចបិទវារហូតក៏បាន។
@ Check for Malware
Malware គឺជាមេរោគដែលបង្កអោយប្រព័ន្ធកុំព្យូទ័រមានបញ្ហា ដូច្នេះ Firefox គាំងដំណើរការក៏អាចបណ្ដាលមកពីបញ្ហានេះដែរ។ ស្កេនមេរោគចេញជាមួយនឹងកម្មវិធីកម្ចាត់មេរោគដែលមានប្រសិទ្ធភាព អោយបានទៀតទាត់នោះវាអាចធ្វើអោយកុំព្យូទ័រដំណើរការស្រួល និងមិនមានបញ្ហាគាំងដល់កម្មវិធីដទៃទៀត។
@ Update Software
បញ្ហាគាំង Mozilla វាអាចបណ្ដាលមកពីបញ្ហាការប្រើកម្មវិធីផុតកំណត់ (out-of-date ) ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះគឺត្រូវតែធ្វើការ Firefox, Plug-ins, Extensions and Themes, Graphics Drivers និងកម្មវិធី Internet Security Software មួយចំនួនដូចជា Firewalls, Anti-virus programs, Internet security suites និងកម្មវិធី Security applicationsផ្សេងទៀត។
@ ម្យ៉ាងវិញទៀតនោះបញ្ហា Hardware ក៏អាចបង្កអោយ Firefox និងកម្មវិធីផ្សេងទៀតគាំងដំណើរការដែរ។ អ្នកប្រើប្រាសអាចចូលទៅពិនិត្យមើលបញ្ហា RAM errors ប្រសិនបើបញ្ហាគាំងដំណើរការនៅតែបន្តកើតឡើង។ ដើម្បីត្រួតពិនិត្យមើលពីបញ្ហា RAM errors សូមអនុវត្តតាមវិធីខាងក្រោម៖
វាយពាក្យ Memory ក្នុងStart Menu រួចចុចយក Windows Memory Diagnostic រួចជ្រើសយកជម្រើសCheck ណាមួយ។ នោះបន្ទាប់ពីវា Restart Computer វានឹងធ្វើការ Check មើលពី Error របស់Memory៕