ខ្សែប្រយុទ្ធទាំង៣របស់ Barcelona
សុទ្ធតែអាចទម្លាយសំណាញ់ទីបានដូចគ្នា នាការប្រកួតជើងទី១
វគ្គ១៦ក្រុមចុងក្រោយ Copa del Rey ទល់នឹងក្រុម Elche យប់មិញ។
នៅក្នុងការប្រកួតដែល Barca ស៊ី ៥-០ នោះ ស៊ុតបញ្ចូលទីដោយ Neymar
២គ្រាប់ នៅនាទី៣៥ និង៦០, Luis Suarez នៅនាទី៤០, Lionel Messi
ស៊ុតប៉េណាល់ទី នាទី៤៥ ខណៈខ្សែការពារ Jordi Alba
ក៏អាចរកបាន១គ្រាប់ដែរនៅនាទី៥៦។
លទ្ធផលនេះ គឺជាការស្ដារមុខមាត់ឡើងវិញនៃក្រុមលោក Luis Enrique ដែលទើបចាញ់ Real Sociedad កាលពីថ្ងៃអាទិត្យ ហើយក៏ជាការបង្វែរអារម្មណ៍អ្នកគាំទ្រចេញពីព័ត៌មាននៃភាពរកាំរកូស របស់ Messi និងលោក Enrique ផងដែរ។ យ៉ាងណាក្ដី ការប្រកួតនៅ Camp Nou យប់មិញនេះ មានអ្នកទស្សនាត្រឹមតែ ២៧០៩៩នាក់ប៉ុណ្ណោះ ដែលជាអត្រាអ្នកចូលទស្សនាតិចបំផុតប្រចាំរដូវកាលរបស់ក្រុមអ្នក មានបុណ្យ។
ជ័យជម្នះលើសលប់នៅជើងទី១នេះ សឹងតែអាចនិយាយបានទៅហើយថា Barca នឹងអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយយ៉ាងស្រួល។ ប្រសិនបើអាចឡើងទៅដូចការរំពឹងទុកមែននោះ ក្រុមនេះនឹងត្រូវប៉ះជើងខ្លាំង Atletico Madrid ឬក៏ Real Madrid ដែលកាលពីជើងទី១ Atletico ស៊ី Real ២-០។
ការប្រកួតជើងទី២នៅទឹកដី Elche នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ ចំណែកឯលទ្ធផល១គូទៀតកាលពីយប់មិញដែរនោះ គឺក្រុមម្ចាស់ផ្ទះ Granada ត្រូវក្រុមភ្ញៀវ Sevilla ស៊ី ២-១៕