ខ្សែបម្រើ Jordan Henderson របស់ Liverpool
និងខ្សែប្រយុទ្ធកំពុងឡើងជើង Diego Costa របស់ក្រុម Chelsea
ត្រូវបានគេរាយការណ៍ថា មានការប៉ះទង្គិចគ្នាមួយផ្សេងទៀត
នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីកីឡាករទាំង២រូបនេះ
ឈ្លោះគ្នាម្ដងហើយនៅលើទីលាន ក្នុងជំនួបក្រុមខ្លាំងទាំង២
នៃពានរង្វាន់ Capital One Cup ជើងទី១ កាលពីថ្ងៃអង្គារកន្លងទៅ។
អនុប្រធានក្រុមហង្សក្រហម Henderson ដែលជាអ្នកបញ្ជូនបាល់ (assist) ឲ្យខ្សែប្រយុទ្ធ Raheem Sterling ស៊ុតតាមបានស្មើរូបនេះ បានប៉ះទង្គិចគ្នាខ្លាំងមួយជាមួយខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Costa នៅចុងម៉ោងក្នុងការប្រកួត ប៉ុន្តែកីឡាករទាំង២ មិនទាន់ដោះស្រាយគ្នា ដាច់ស្រេចនៅឡើយទេ។
Costa ហាក់មានចេតនាតាមរំខាន Henderson ខណៈដែលខ្សែបម្រើ Liverpool រូបនេះ តាមប្រជែងយកបាល់ពីកីឡាករ Cesc Fabregas ទើបមានការខឹងច្រឡោតកើតឡើង ហើយរុញច្រានគ្នាទៅវិញទៅមក។ បន្ទាប់មកអ្នកទាំង២ នៅឈរឌឺទល់មុខគ្នាទៀត ទើបលោកអាជ្ញាកណ្ដាល ទៅបំបែកចេញ។
ដូច្នេះយើងរងចាំមើលថា តើរឿងរ៉ាវរវាង Costa និង Henderson នឹងទៅជាយ៉ាងណាទៀត ខណៈដែលក្រុមទាំង២ នឹងប៉ះគ្នាម្ដងទៀត ក្នុងការប្រកួតជើងទី២ នាថ្ងៃអង្គារសប្ដាហ៍ក្រោយ៕