ក្នុងទំនាក់ទំនងជាគូសង្សារ រមែងតែងជួបរឿងរកាំរកូស
អាក់អន់ស្រពន់ចិត្ត ឬប្រចែប្រចណ្ឌចៀសមិនផុត
បើទោះបីបុរសខ្លះចាត់ទុកនារីដែលខ្លួនស្រលាញ់ដូចទេពធីតាក្ដី។
បើចង់ក្លាយជាជាមិត្តប្រុសដ៏ល្អម្នាក់នោះ សូមមើលវិធីខាងក្រោម
នោះស្នេហារបស់អ្នក នឹងរឹតតែស្អិតល្មួតថែមទៀត៖
១. ចាត់ទុកនាងដូចជាមនុស្សនារីដ៏អស្ចារ្យ
ដើម្បីក្លាយជាមិត្តប្រុសដ៏ល្អ ជំហានដំបូងអ្នកត្រូវដឹងពីឥរិយាបថមនុស្សស្រីដែលខ្លួនស្រលាញ់ថា មានទំនោរទៅកាន់បុគ្គលល្បីមួយណា។ បន្ទាប់មកពេលនាងធ្វើអ្វីល្អមួយ ត្រូវប្រៀបធៀបនាងទៅនារីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនោះ អញ្ចឹងដែរ។
២. គោរពនាង
មិនត្រូវរំពឹងបានថាមិត្តស្រីរបស់អ្នកអាចធ្វើអ្វីបានល្អ គ្រប់យ៉ាងដូចការគិតរបស់អ្នកនោះទេ។ ដូចនេះសូមចងចាំថានាងគ្រាន់តែជាមិត្តស្រីហើយអ្នកមិនមែនជា ម្ចាស់នាង កុំបញ្ចេញឥរិយាបថដូចជាកំពុងបណ្ដុះបណ្ដាលនាង ព្រោះធ្វើឲ្យនាងមានអារម្មណ៍ថាអ្នកកំពុងបង្គាប់បញ្ជា។ អ្វីដែលរឹតតែពិសេសនោះគឺត្រូវគោរពការសម្រេចចិត្តរបស់នាង។
៣. ចងចាំថ្ងៃពិសេសរបស់នាង
អ្វីទៅជាថ្ងៃពិសេសរបស់នាង? ចម្លើយដ៏ងាយស្រួលបំផុតនោះគឺថ្ងៃកំណើតរបស់នាង ដែលអ្នកគួររៀបចំពិធីមួយឲ្យមានភាពរ៉ូមែនទិក។ ប្រសិនបើភ្លេចថ្ងៃពិសេស គឺស្មើនឹងមិនយកចិត្តទុកដាក់ចំពោះនាង។
៤. ប្រុងប្រយ័ត្ន
ចំពោះបុរស អ្វីដែលសំខាន់នោះគឺមានភាពស្និទ្ធស្នាលផ្នែករាងកាយ និងផ្លូវភេទ។ ប៉ុន្តែប្រសិនបើខាងស្រីគេបដិសេធ អ្នកគ្រាន់តែអង្គុយកាន់ដៃគ្នា ឬ ឱបនិងថើបដ៏កក់ក្ដៅ ហើយអាចធ្វើឲ្យមនុស្សស្រីកាន់តែស្រលាញ់អ្នកទ្វេដង វាប្រសើរជាងការគិតរឿងលើគ្រែ។
៥. កុំបង្ខំឲ្យនាងធ្វើអ្វីជូនអ្នក
កត្តាដ៏សំខាន់បំផុតក្នុងការក្លាយជាមិត្តប្រុសដ៏ល្អ គឺត្រូវជៀសវាងការទទូចឲ្យនាងធ្វើអ្វីសម្រាប់អ្នក។ ប្រសិនបើនាងជួយម៉ាស្សា ឬចម្អិនអាហារឆ្ងាញ់ៗសម្រាប់អ្នកនាថ្ងៃចុងសប្ដាហ៍ គឺជាការយកចិត្តទុកដាក់ចំពោះអ្នក ហើយអ្នកមិនត្រូវសំណូមពរឲ្យនាងធ្វើទៀតទេ។
៦. គាំទ្រនៅពេលនាងត្រូវការ
មិត្តប្រុសល្អគឺត្រូវហុចដៃទៅជួយនាងចំពេលនាងជួបទុកលំបាក តែមិនត្រូវតោងទាមនាងគ្រប់ពេលឡើយ។ ធ្វើបែបនេះនាងចាត់ទុកអ្នកជាបុរសដ៏ល្អក្នុងបេះដូង។
៧. អភ័យទោសដល់នាង
បើចង់ក្លាយជាមិត្តប្រុសល្អក្នុងកែវភ្នែកមនុស្សស្រី អ្នកត្រូវរៀនបើកចិត្តឲ្យទូលាយចំពោះកំហុសឆ្គងអចេតនារបស់នាង និងមិនត្រូវប្រកាន់ទោសអូសដំណើរអ្វីច្រើនពេកទេព្រោះវាអាច ធ្វើឲ្យរឿងតូចទៅជារឿងធំបាន។
៨. ស្ដាប់អ្វីដែលនាងចង់បាន
ជាគូស្នេហ៍ផ្អែមល្ហែមត្រូវតែស្គាល់ និងយល់ដឹងពីតម្រូវការដែលនាងចង់បាន។ ព្យាយាមយល់ពីអារម្មណ៍មិត្តស្រីនូវរឿងដែលលាក់ក្នុងចិត្ត និងស្ដាប់ពាក្យត្អូញត្អែររបស់នាង។
៩. កុំគាបសង្កត់នាង
បុរសភាគច្រើនមានទំនោរចង់គ្របដណ្ដប់មិត្តស្រីរបស់ពួកគេ នេះវាជាវិធីដ៏អាក្រក់បំផុតនៅក្នុងការទាក់ទងគ្នា។
១០. ត្រូវលួងនាងមុន
បើទោះបីជានាងជាអ្នកធ្វើខុសមុនក៏ដោយត្រូវលួងនាងជានិច្ច តែវិធីនេះសម្រាប់កំហុសឆ្គងតិចតួចតែប៉ុណ្ណោះ។
១១. ស្មោះត្រង់
ក្នុងកាលៈទេសៈមួយពេលនាងមានជំងឺ អ្នកត្រូវត្រូវបង្ហាញពីក្ដីបារម្ភចំពោះនាង ហើយមិនត្រូវព្រងើយកន្តើយ ឬសម្លឹងទៅស្រីផ្សេងបើទោះបីជានារីម្នាក់នោះស្អាតជាងនាងក៏ ដោយ៕