មើលរូបថតធម្មជាតិត្រជាក់ភ្នែក មិនងាយថតបាន
9 Jan, 2015 09:52
0 Comment (s)
អ្វីដែលគួរឲ្យសរសើរ គឺ Bence បានចំណាយពេលរាប់ថ្ងៃ រាប់សប្ដាហ៍ ឬអាចឈានដល់រាប់ខែ សម្ងំយ៉ាងស្ងៀមស្ងាត់ដើម្បីតាមប្រមាញ់រូបថតសត្វទាំងនោះ។
Bence ចូលក្នុងទឹកដើម្បីថតរូប
Bence បាននិយាយថា៖ “នៅពេលដើរកាត់ព្រៃ យើងតែងតែជួបប្រទះឃើញទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងធម្មជាតិ។ កត្តាចម្ងាយ ពន្លឺ ទិដ្ឋភាពខាងក្រោយ (Bbackground) បរិស្ថានជុំវិញ នឹងអាចជួយឲ្យយើងអាចស្វែងយល់ និងកាន់តែមានបទពិសោធន៍ច្រើនក្នុងការថតយករូបភាពដែលយើងជួបប្រទះ នោះ។ សម្រាប់ខ្ញុំ ខ្ញុំបានព្យាករណ៍ដោយខ្លួនឯងថាទិដ្ឋភាពបែបណា នឹងកើតឡើងនៅកន្លែងណា ដើម្បីថតយករូបភាពបាន”។
អ្នកថតរូបជំនាញរូបនេះបានបន្ថែមថា៖ “ការរៀបចំផែនការ និងការអត់ធ្មត់ខ្លាំង គឺជាកត្តានៅពីក្រោយភាពជោគជ័យនៃការថតរូបភាពធម្មជាតិ។ ពេលខ្លះខ្ញុំត្រូវទ្រាំរាប់ម៉ោង រាប់ថ្ងៃ រាប់សប្ដាហ៍ ឬពេលខ្លះដល់រាប់ខែក៏មាន ដើម្បីរង់ចាំទិដ្ឋភាពដ៏អស្ចារ្យមួយកើតឡើង”។
តោះ! កុំចាំយូរ សាកទៅមើលរូបថតរបស់ Bence ខាងក្រោមនេះ ថាតើស្អាតប៉ុណ្ណាដែរ?
Add caption |