កាលពីថ្ងៃអង្គារកន្លងទៅ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង
បានចាក់ផ្សាយវីដេអូបង្ហាញពីលោក គីម ជុងអ៊ុន
ឡើងធ្វើជាអាកាសយានិកបើកបរយន្តហោះ
ដោយគ្មានការញញើតនឹងគ្រោះថ្នាក់ឡើយ។
សារព័ត៌មានក្នុងស្រុកកូរ៉េខាងជើងបានបញ្ជាក់ថា
មេដឹកនាំដែលមានវ័យ៣១ឆ្នាំនេះ បានគ្រប់គ្រងការហោះហើរ
និងចុះចតដោយខ្លួនឯង ដោយមានជំនួយការពីរនាក់អង្គុយក្បែរ។
វីដេអូនេះចេញផ្សាយ ចំពេលដែលពិភពលោកទាំងមូល កំពុងអបអរចូលឆ្នាំសកល២០១៥។ ហើយលើសពីនេះទៅទៀត នៅថ្ងៃដដែលនោះ លោក គីម ជុងអ៊ុន បាននិយាយទៅកាន់ប្រជាជនខ្លួនថា នឹងចាប់ផ្ដើមបើកកិច្ចប្រជុំជាមួយកូរ៉េខាងត្បូង ដែលជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។
លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង បន្ទាប់ពីទទួលបានតំណែងកំពូលនេះ ពីឪពុកខ្លួន គីម ជុងអ៊ីល ដែលស្លាប់កាលពីចុងឆ្នាំ២០១១។ ក្នុងនាមជាអ្នកកាន់កាប់ក្បាលម៉ាស៊ីននៅលើដែនដីដែលមានប្រជាជន ជាង ២៥លាននាក់ លោក គីម ជុងអ៊ុន ក៏បានបង្កព្យុះភ្លៀងលើឆាកអន្តរជាតិមិនស្ទើរដែរ៕