តាមការស្ទាបស្ទង់មតិរបស់អ្នកគាំទ្រក្រុម Manchester United
បានឱ្យដឹងថា ៩៩%នៃពួកគេ ចង់ឱ្យក្លិបមួយនេះទុកអ្នកចាំទី
David de Gea ជាជាងទិញយកខ្សែប្រយុទ្ធ Gareth Bale ។
អ្នកគាំទ្រក្រុមបិសាចក្រហមបានធ្វើការបោះឆ្នោតស្ទង់មតិថាតើ ក្លិបគួរតែលក់អ្នកចាំទី De Gea ដើម្បីដូរយក Bale ដែរឬអត់ ទៅលើមនុស្ស៦០០នាក់ ហើយលទ្ធផលបានចេញមកថា៩៩%នៃចំនួនអ្នកគាំទ្រទាំងនោះ ចង់ទុកអ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះ ជាងទិញខ្សែប្រយុទ្ធជម្រើសជាតិវែល។
តំណាងអ្នកគាំទ្រក្នុងការបោះឆ្នោតនោះបាននិយាយបន្ទាប់ពីទទួល បានលទ្ធផលថា៖ “នេះគឺច្បាស់ណាស់ថាអ្នកគាំទ្រចង់បាន De Gea ហើយក៏សង្ឃឹមថាខាងក្លិបនឹងបន្តកុងត្រាជាមួយកីឡាកររូបនេះបន្ត ទៅទៀត មុនពេលដែល Real Madrid ឆក់យករូបគេទៅ”។
អ្នកចាំទីវ័យ២៤ឆ្នាំ ត្រូវបាន Man Utd ទិញយកពី Atletico Madrid នៅឆ្នាំ២០១១ ហើយកុងត្រារបស់គេនឹងត្រូវចប់នៅឆ្នាំ២០១៦ខាងមុខនេះហើយ ប៉ុន្តែរហូតមកដល់ពេលនេះខាងលោក Van Gaal មិនទាន់មានលេចឮដំណឹងថាចង់បន្តកុងត្រាទៀតនោះទេ។ ផ្ទុយទៅវិញមានតែលេចឮមកថាចង់លក់អ្នកចាំទីរូបនេះទៅឱ្យ Real Madrid ដើម្បីដោះដូរជាមួយ Gareth Bale ទៅវិញ ហើយថែមទាំងបានដាក់តម្លៃខ្លួន៥០លានផោនទៀតផង។ រឿងនេះហើយទើបធ្វើឱ្យមានអ្នកគាំទ្រធ្វើការបោះឆ្នោតស្ទង់មតិគ្នា បែបនេះ៕