ការប្រើប្រាស់កុំព្យូទ័រដោយបើកចោល
ឬជួនកាលភ្លេចបិទរយៈពេលជាច្រើនម៉ោង
នឹងធ្វើឱ្យកុំព្យូទ័រឆាប់ខូចមិនខាន
ដោយសារម៉ាស៊ីនរបស់វាដំណើរការរហូតដល់ក្តៅ។
ប្រសិនបើប្រិយមិត្តជាមនុស្សឧស្សាហ៍ប្រើកុំព្យូទ័រជាប្រចាំ
ជាពិសេសគឺពេលយប់ ហើយតែងតែគេងលក់ភ្លេចបិទកុំព្យូទ័រ
អ្នកគួរតែកំណត់មុខងារមួយឲ្យវា (កុំព្យូទ័រ)
បិទដោយស្វ័យប្រវត្តិ ចៀសវាងការខូចខាតដោយប្រការណាមួយ។
គន្លឹះខាងក្រោមនឹងបង្រៀនអ្នកពីវិធីកំណត់ឲ្យកុំព្យូទ័របិទដោយ
ខ្លួនឯង ខណៈអ្នកគេងលក់៖
ប្រើប្រាស់មុខងារ Task Scheduler
១.ចូលទៅកាន់ Task Scheduler
*សម្រាប់ Windows 7
ដើម្បីចូលទៅកាន់ Task Scheduler សូមចុចលើប៊ូតុង Start Menu ហើយវាយក្នុងកន្លែងរុករកនូវឃ្លា Task Scheduler បន្ទាប់មកចុចលើឃ្លានោះ។
*សម្រាប់ Windows 8/8.1
សូមទាញសញ្ញាព្រួញទៅផ្នែកខាងស្តាំកុំព្យូទ័រ នោះអ្នកនឹងឃើញផ្ទាំងមួយលោតមក រួចហើយសូមចុចលើពាក្យ Search ហើយចូល Settings បន្ទាប់មកវាយពាក្យ Schedule រួចហើយចុចលើពាក្យ “Schedule tasks”។
២.បន្ទាប់មកសូមចុចលើឃ្លា “Create Basic Task” បន្ទាប់មកវាយឈ្មោះណាមួយដែលអ្នកចង់បាននៅក្នុងប្រអប់ Name (ឧ. Shutdown Time) រួចហើយចុច Next។
៣.ចុចលើពាក្យ Daily បន្ទាប់មកចុច Next ហើយជ្រើសរើសម៉ោងដែលអ្នកចង់ឲ្យកុំព្យូទ័របិទឲ្យបានទៀតទាត់ រាល់យប់តាមពេលកំណត់។ នៅក្នុងប្រអប់ Recur every ដាក់លេខ “1” រួចចុច Next។
៤.ជ្រើសយកឃ្លា “Start a program” រួចចុច Next។
៥. សូមវាយ C:\Windows\System32\shutdown.exe ចូលក្នុងប្រអប់ “Program/script”។ នៅក្នុងប្រអប់ “Add arguments” សូមវាយ /s ហើយចុច Next។
៦. ពេលចុច Next រួចរាល់ អ្នកនឹងឃើញផ្ទាំងមួយចុងក្រោយគេដើម្បីឲ្យអ្នកពិនិត្យឡើងវិញ រាល់ថ្ងៃខែ ឬម៉ោងដែលអ្នកបានកំណត់ ថាតើវាត្រឹមត្រូវដូចការចង់បានឬអត់។ ក្រោយពីពិនិត្យរួចរាល់សូមចុច Finish ជាការស្រេច។
*ចំណាំ៖ បើសិនជាអ្នកចង់លុប Task Scheduler សូមចុចលើឃ្លា “Task Scheduler Library ហើយ Select យក “ការកំណត់របស់អ្នក” នៅខាងស្តាំ បន្ទាប់មកចុច “Delete”។
***កុុំព្យូទ័ររបស់អ្នកនឹងបិទដោយស្វ័យប្រវត្តចាប់ពីថ្ងៃស្អែកទៅ រាល់ម៉ោងនៃការកំណត់របស់អ្នក!!!
កំណត់តាម Notepad
១. ដើម្បីចូលទៅកាន់ Notepad ចុចលើ Start Menu ហើយវាយពាក្យ “Notepad” បន្ទាប់មកចុចលើពាក្យ Notepad។
២. វាយកូដខាងក្រោមចូល Notepad
៣. កំណត់ម៉ោង (ម៉:នាទី:វិនាទី:មីលីវិនាទី) ដែលអ្នកចង់ឲ្យកុំព្យូទ័របិទ (ដូចរូប)។ ឧទាហរណ៍៖ ប្រសិនជាអ្នកចង់កំណត់ឲ្យកុំព្យូទ័របិទនៅម៉ោង ១១យប់ ត្រូវកំណត់របៀបនេះ 23:00:00:00 តែបើម៉ោង 11ព្រឹក ត្រូវកំណត់ 11:00:00:00។
៤. នៅពេលរួចរាល់សូមចុច Save as
-វាយ timer.bat ក្នុងប្រអប់ File name ហើយប្រអប់ Save as type សូមជ្រើសយក “All files” បន្ទាប់មកចុច Save។ ក្រោយ Save រួចសូមចុចលើ file ឈ្មោះ Time.bat ពីរដង បន្ទាប់មកផ្ទាំង Command Prompt នឹងលោតឡើង (ដូចរូបខាងក្រោម) តែមិនត្រូវធ្វើអ្វីទៅលើវាទេ គ្រាន់តែទុកវាចោល ហើយបន្តធ្វើកិច្ចការរបស់អ្នកបានធម្មតា។ នៅពេលពេលដល់ម៉ោងកំណត់ នោះវានឹងលោតផ្ទាំងមូយទៀតសរសេរថា Go to bed!!!!!! ប្រហែលមួយនាទីវានឹងបិទ។
***ចំពោះវិធីធំៗទាំងពីរខាងលើ (តាម Task Scheduler ឬតាម Notepad) អ្នកអាចទប់ស្កាត់មិនឲ្យកុំព្យូទ័របិទបានភ្លាមៗ នៅពេលដល់ម៉ោងកំណត់ ដោយគ្រាន់តែចុចប៊ូតុង Windows ឲ្យជាប់ ហើយចុចអក្សរ R បន្ទាប់មកវាយពាក្យ shutdown -a ហើយចុច Ok (ដូចរូប)។