មិត្តអ្នកអានមួយចំនួនដែលជួបបញ្ហាគេងមិនលក់
តែងខ្វល់ខ្វាយថាមិនដឹងធ្វើយ៉ាងណាឲ្យគេងលក់វិញក្រៅពីដេក
សម្លឹងនាឡិកា លេងហ្គេម ឬញ៉ាំអាហារបន្លប់អារម្មណ៍។
ប៉ុន្តែទម្លាប់ទាំងនោះមិនអាចធ្វើឲ្យអ្នកគេងលក់វិញបានងាយទេ
ផ្ទុយទៅវិញវានឹងធ្វើឲ្យអ្នកត្រូវបញ្ឈរភ្នែកពេញមួយរាត្រីក៏
ថាបាន។ ដូច្នេះ សម្រាប់អ្នកដែលគេងមិនលក់
សូមកុំព្យាយាមអនុវត្តទម្លាប់មិនល្អទាំង៩យ៉ាងខាងក្រោម៖
១. ញ៉ាំចំណីចំណុក ឬអាហារពេលយប់៖
មនុស្សភាគច្រើនតែងជ្រើសរើសវិធីញ៉ាំអាហារលេងៗ បន្ទាប់ពីមានអារម្មណ៍ថាគេងមិនលក់ដើម្បីកុំឲ្យអផ្សុកមាត់។ ប៉ុន្តែអ្នកមិនដឹងទេថា ការញ៉ាំអាហារបែបនេះនឹងធ្វើឲ្យក្រពះអ្នកចាប់ផ្ដើមរវល់រំលាយ អាហារនោះ ហើយវានឹងមិនធ្វើឲ្យអ្នកអាចគេងលក់វិញទេ។
២. ដេកសម្លឹងមើលទ្រនិចនាឡិកា៖
ពិតណាស់ បើអ្នកបើកភ្នែកសម្លឹងទៅនាឡិការាប់ម៉ោង រាប់នាទី ហើយអ្នកនៅតែដេកមិនលក់ទៀត វាពិតជារំខានលែងនិយាយ។ ជម្រើសនេះរឹតតែមិនអាចជួយអីអ្នកបាន តែវានឹងធ្វើឲ្យភ្នែកអ្នកចាប់អារម្មណ៍តែលើទ្រនិចនាឡិកា ហើយគ្មានអារម្មណ៍ចង់គេងបន្តឡើយ។ ជំនួសមកវិញ អ្នកគួរក្រោកទៅអង្គុយនៅសាឡុង ឬកៅអីទន់ៗ អានសៀវភៅ ព្រោះយ៉ាងហោចណាស់ ក៏វាអាចជួយឲ្យអ្នកកើនចំណេះដឹង ជាជាងការសម្លឹងទៅអេក្រង់ LED ឬដេកចាំមើលនាឡិកាដែរ។
៣. បន្តដេកលើគ្រែ៖
វាហាក់ជាគំនិតល្អមួយ តែការបន្តគេងលើគ្រែខណៈគេងមិនលក់ វានឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍មិនបានស្រាកស្រាន្ត។ អ្នកប្រែចុះឡើង ហើយអាចស្អុះស្អាប់ផងក៏ថាបាន។ និយាយរួម ធ្វើបែបនេះអ្នកនឹងធ្វើឲ្យខ្លួនឯងកាន់តែរសាប់រសល់។ យកល្អ គួរព្យាយាមធ្វើអ្វីដែលលំហែដូចជាការតាំងសមាធិ ឬអានសៀវភៅជាដើម។
៤. ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖
ជាធម្មតា ពេលគេងមិនលក់អ្នកតែងទាញ tablet ឬ smartphone មកបើកលេងរាល់ពេលគេងមិនលក់។ តើអ្នកធ្លាប់សង្កេតទេថា ការធ្វើបែបនេះមិនអាចជួយអ្នកឲ្យគេងលក់បានវិញ? ដោយសារតែពន្លឺដែលចាំងពីអេក្រង់ទាំងនោះ វាធ្វើឲ្យខួរក្បាលមានរំញោចចង់ក្រោក ជាជាងនៅដេកបន្ត។ បើអ្នកចង់ប្រើទូរសព្ទ ឬឧបករណ៍ទាំងនោះ គួរក្រោកចេញពីគ្រែ ព្រោះវានឹងជួយអ្នកឲ្យនឹកដល់កន្លែងគេងងាយជាង។
៥. ផឹកស្រា ឬគ្រឿងស្រវឹង៖
ស្រាត្រូវបានចាត់ទុកថាជាទឹកដែលអាចជួយឲ្យយើងសម្រាកបានងាយ ប៉ុន្តែការផឹកស្រាភ្លាមមុនពេលចូលគេង ឬនៅពាក់កណ្ដាលយប់នឹងធ្វើឲ្យអ្នកបើកភ្នែកស្រឡះចែស។ វាត្រូវការពេលច្រើនម៉ោងណាស់ ទម្រាំជាតិស្រាចូលទៅធ្វើឲ្យអ្នកចង់គេង។ បើអ្នកតែងតែគេងមិនលក់ជាប្រចាំ សូមសាកល្បងផ្អាកការញ៉ាំស្រាពីរបីថ្ងៃ ដើម្បីចង់ដឹងថាវាអាចជួយអ្នកបានប៉ុណ្ណា។
៦. គិតពីបញ្ហាផ្សេងៗ៖
ច្បាស់ណាស់ ពេលអ្នកគេងមិនលក់ហើយសម្លឹងទៅមើលពិតាន គំនិតអវិជ្ជមាន និងបញ្ហាទាំងឡាយនឹងរត់មករសឹបក្នុងអារម្មណ៍អ្នក។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកកាន់តែតានតឹង ព្រោះវាបានតែគិតហើយមិនអាចដោះស្រាយបញ្ហាទាំងនោះបាន។ ដូចគ្នានឹងចំណុចខាងលើ អ្នកគួរក្រោកចេញពីគ្រែហើយធ្វើអ្វីដែលមានប្រយោជន៍ ដូចជាបោកខោអាវក៏បាន។
៧. លេបថ្នាំងុយគេងថែមទៀត៖
លេបថ្នាំងុយគេងថែមទៀត ពេលគេងមិនលក់កណ្ដាលយប់អាចជាគំនិតល្អ ប៉ុន្តែវាអាចផ្ដល់ផលប៉ះពាល់ទៅវិញទេ។ ប្រសិនបើអ្នកលេបថ្នាំគេងលក់ហើយ នៅតែមិនអាចជួយបានទៀត សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយផ្សេង កុំព្យាយាមលេបវាបន្ថែមឲ្យសោះ។
៨. ហាត់ប្រាណ៖
រាល់ពេលហាត់ប្រាណរួច អ្នកតែងមានអារម្មណ៍អស់កម្លាំង។ ប៉ុន្តែការហាត់ប្រាណនឹងធ្វើឲ្យរាងកាយអ្នកនៅតែដំណើរការ ហើយឈាមក៏រត់ចុះឡើងដែរ។ អ្វីដែលរាងកាយអ្នកត្រូវការបន្ទាប់ពីហាត់ប្រាណគឺគេងនៅពេលយប់ ។ ដូច្នេះ បើអ្នកហាត់ប្រាណពេលយប់គេងមិនលក់ ច្បាស់ជាមិនអាចជួយអ្វីបានឡើយ។
៩. អនឡាញ៖
អ៊ីនធើណិតគឺជាគ្រឿងម្យ៉ាងដែលធ្វើឲ្យអ្នកជក់ រហូតភ្លេចថាចង់គេង។ បើអ្នកគេងមិនលក់ ហើយជ្រើសរើសការអនឡាញមើលនេះមើលនោះលើអ៊ីនធើណិត អ្នកនឹងគ្មានអារម្មណ៍ថាចង់គេងបន្តទៀតទេ។
តើរាល់ពេលគេងមិនលក់ អ្នកធ្លាប់ធ្វើទម្លាប់ទាំង៩ខាងលើដែរឬទេ? បើធ្លាប់ គួរផ្លាស់ប្ដូរវាចេញទៅ!