សប្ដាហ៍មុន Nokia N1
ទទួលបានការកុម្ម៉ង់ទិញនៅចិនរហូត២ម៉ឺនគ្រឿងត្រឹមតែ៤នាទី
ហើយលើកទីពីរនេះទៀតសោតក៏ទទួលការកុម្ម៉ង់ទិញរហូតអស់រលីងពី
ស្តុក។ នេះបើតាមគេហទំព័រដាក់លក់ Nokia N1
អនឡាញរបស់ចិនឈ្មោះ Zol។
ចំពោះចំនួននៃការកុម្ម៉ង់ទិញ Tablet Nokia N1 ប្រភពពុំបានបញ្ជាក់ជាផ្លូវការនោះទេ តែគ្រាន់តែដឹងថាការដាក់លក់លើកទីពីរនេះគឺមិនចាញ់លើកទីមួយ ប៉ុន្មានទេ។ បើតាមរបាយការណ៍ពីប្រភពដដែល អតិថិជនចិនប្រមាណជាងកន្លះលាននាក់ចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើ Nokia N1 មួយនេះ។
ប្រិយមិត្តដែលតែងតែគាំទ្រ ផលិតផលរបស់ Nokia ចាប់អារម្មណ៍ជាខ្លាំងចំពោះ Tablet Nokia N1 មួយនេះតាំងពីពេលដែលវាត្រូវបានប្រកាសដំបូងមកម្ល៉េះ។ ដោយឡែកចំពោះផ្នែក Hardware និង Software របស់ Nokia N1 គឺត្រូវបានរចនាដោយក្រុមហ៊ុន Nokia ផ្ទាល់ រីឯការផលិត និងការចែកចាយលើទីផ្សារគឺស្ថិតក្រោមការទទួលខុសត្រូវរបស់រោង ចក្រផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ Foxconn។
Specs របស់ Nokia N1៖
-អេក្រង់៖ ៧,៩អ៊ីញនិង Resolution 1536 x 2048 pixels
-កញ្ចក់ការពារ៖ Corning Gorilla Glass 3
-Memory ម៉ាស៊ីន៖ 32 GB, RAM 2GB
-CPU៖ Quad-core មានល្បឿន 2.3 GHz
-Chip៖ Intel Atom Z3580
-ប្រព័ន្ធប្រតិបត្តិការ៖ Android Lollipop (Version 5.0) ជាមួយបច្ចេកវិទ្យា Nokia’s Z launcher
-តម្លៃប្រហាក់ប្រហែល៖ ២៦០ដុល្លារ
-តួស្រោបដោយអាលុយមីញ៉ូម
ចាំមើលតទៅទៀត ថាតើការលក់ Nokia N1 លើកទីបីអាចនឹងមានការចាប់អារម្មណ៍ខ្លាំងដូចលើកទីមួយនិងទីពីរឬអត់?