សប្ដាហ៍នេះ ខ្សែភាពយន្ត “Taken 3” បានជាប់លេខមួយលើតារាង Box
Office អាមេរិក បន្ទាប់ពីខ្សែភាពយន្ត “The Hobbit: The Battle of the 5
Armies” បានគ្រងតំណែងនេះ ៣សប្ដាហ៍កន្លងទៅ។
ក្នុងតំណែងលេខមួយនេះ “Taken” វគ្គ៣ អាចរកចំណូលបាន ៤០លានដុល្លារ
ពីការបញ្ចាំងនៅអាមេរិក និងកាណាដា
រយៈពេល៣ថ្ងៃនាចុងសប្ដាហ៍មុន។ ភាពយន្តបាញ់ប្រហារ
ដែលចំណាយដើមទុនផលិតអស់ ៤៨លានដុល្លារនេះ សម្ដែងដោយ តារាវ័យ ៦២ឆ្នាំ
Liam Neeson ជាតួអតីតភ្នាក់ងារស៊ើបអង្កេត CIA ឈ្មោះ Bryan Mills។
វគ្គទី ៣នេះបរិយាយនៅពេលដែល Mills ព្យាយាមរត់គេចខ្លួន
បន្ទាប់ពីត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋមួយដែលគេមិនបាន
ប្រព្រឹត្ត។ ក្នុងវីដេអូ Trailer ភាពយន្តនេះ
មានតាំងរូបថតប្រាសាទអង្គរវត្ត
និងព្រះបរមរាជវាំងរបស់កម្ពុជាផងដែរ។
ចំណាត់ថ្នាក់ទីពីរបានទៅលើ ខ្សែភាពយន្ត “Selma” ដែលនិយាយពីការទាមទារសិទ្ធបោះឆ្នោតរបស់ប្រជាជនស្បែកខ្មៅ ហើយចំណាត់ថ្នាក់លេខ៣ គឺភាពយន្តរបស់ក្រុមហ៊ុន Disney “Into The Woods”។ ចំណែក “The Hobbit” បានជាប់ចំណាត់ថ្នាក់លេខ៤វិញ ដោយអាចរកចំណូលបានជាង ៩លានដុល្លារ ក្នុងសប្ដាហ៍ទី៤ របស់ខ្លួន។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ភាពយន្តកំពូលទាំង ១០លើ តារាង Box Office អាមេរិក (ចំណូលចុងសប្ដាហ៍គិតចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមករា)៖
Taken 3 |

ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
១ | Taken 3 | ៤០លានដុល្លារ | ៤០លានដុល្លារ | ១ |
២ | Selma | ១១,២លានដុល្លារ | ១៣,៤លានដុល្លារ | ៣ |
៣ | Into the Woods | ៩,៧លានដុល្លារ | ១០៥,២លានដុល្លារ | ៣ |
៤ | The Hobbit: The Battle of the 5 Armies | ៩,៤លានដុល្លារ | ២៣៦,៥លានដុល្លារ | ៤ |
៥ | Unbroken | ៨,៣លានដុល្លារ | ១០១,៦លានដុល្លារ | ៣ |
៦ | The Imitation Game | ៧,៦លានដុល្លារ | ៤០,៨លានដុល្លារ | ៧ |
៧ | Night at the Museum: Secret of the Tomb | ៦,៧លានដុល្លារ | ៩៩,៥លានដុល្លារ | ៤ |
៨ | Annie (2014) | ៤,៩លានដុល្លារ | ៧៩,៤លានដុល្លារ | ៤ |
៩ | The Woman in Black 2: Angel of Death | ៤,៨លានដុល្លារ | ២២,៣លានដុល្លារ | ២ |
១០ | The Hunger Games: Mockingjay – Part 1 | ៣,៧លានដុល្លារ | ៣២៩,៥លានដុល្លារ | ៨ |