ខណៈ Apple កំពុងញាប់ដៃញាប់ជើងផលិត MacBook Air អេក្រង់ ១២អ៊ីញ
ស្រាប់តែពេលនេះមានតម្រុយមួយចំនួនបានលេចឮចេញពីផ្ទៃក្នុង Apple
ដោយបានបង្ហើបប្រាប់សារព័ត៌មាន 9to5Mac ពីរូបរាង
ក៏ដូចជាការរចនាពិសេសៗផ្សេងទៀតរបស់ MacBook Air ស៊េរីថ្មី
ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
រូបខាងក្រោមដែលប្រិយមិត្តបានឃើញនេះគឺជារូបរាង MacBook Air ដែលរចនាដោយអ្នកជំនាញរបស់ 9to5Mac ដោយផ្អែកទៅលើរបាយការណ៍ដែលផ្ដល់ដោយប្រភពផ្ទៃក្នុងរបស់ Apple (បុគ្គលិកដែលបានធ្វើតេស្តទៅលើគំរូ MacBook Air អេក្រង់ ១២អ៊ីញនេះ)។
បើតាមការរចនារូបរាង MacBook Air ស៊េរីថ្មីដែលផ្តល់ដោយប្រភពខាងលើ បង្ហាញថា កុំព្យូទ័រស៊េរីថ្មីនេះភ្ជាប់មកនូវ Speaker ចំនួន ៤ ខណៈម៉ូដែល MacBook Air ស៊េរីមុនៗ (ដូចជា MacBook Air ១៣អ៊ីញ/១១អ៊ីញ) គ្មាន។ ចំណែកឯ Keyboard វិញគឺមានចន្លោះធំទូលាយជាងមុន និងលាតសន្ធឹងរហូតដល់ជ្រុងម្ខាងនៃកុំព្យូទ័រ។
ចំពោះម៉ូដែល Air អេក្រង់ ១២អ៊ីញ (រូបឆ្វេង) មានកម្រាស់ស្តើងជាងម៉ូដែល Air អេក្រង់ ១១អ៊ីញ (រូបស្តាំ) ឆ្ងាយមែនទែន។
ចំណែកឯរន្ធ MagSafe របស់ Air ១២អ៊ីញវិញគឺត្រូវបានផ្លាស់ប្តូរ ដោយប្រើជាប្រភេទ USB Type-C មានរាងតូចជាងមុនសម្រាប់ដោតភ្លើងបញ្ចូលថ្ម និងអាចយកខ្សែឌុយដោតថ្មរបស់ iPad និង iPhone មកដោតត្រង់រន្ធនេះក៏បាន។
ចុងក្រោយគឺម៉ូដែល Air ស៊េរីចុងក្រោយនេះមានកម្ពស់ខ្ពស់ជាងម៉ូដែលមុនៗ (រូបខាងស្តាំគេបង្អស់)។
ទោះជារូបភាពនេះមិនទាន់យកជាការមួយរយភាគរយ តែបើគិតពីចក្ខុវិស័យរបស់ Apple កន្លងមក និងតម្រុយខ្លះដែលផ្តល់ដោយផ្ទៃក្នុងក្រុមហ៊ុននេះ អនាគត MacBook Air អាចនឹងមានរូបរាងដូចគ្នាទៅនឹងរូបខាងលើ។