ប្រអប់ខ្មៅ ឬឧបករណ៍កត់ត្រាសកម្មភាពហោះហើរ នៃយន្តហោះ AirAsia
QZ8501 ត្រូវបានរកឃើញហើយ។
នេះបើយោងតាមការឲ្យដឹងពីប្រធានកងដឹកជញ្ជូនជើងទឹករបស់
ឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Tonny Budiono បាននិយាយថាក្រុមមុជទឹកនៃទាហានជើងទឹករបស់កប៉ាល់ KN Jadayat បានរកឃើញប្រអប់ខ្មៅនៅជម្រៅពី៣០ ទៅ៣២ម៉ែត្រក្នុងសមុទ្រ Java។
យ៉ាងណាក្ដី ប្រអប់ខ្មៅកំពុងស្ថិតនៅក្នុងបំណែកនៃយន្តហោះនៅឡើយ ដែលធ្វើឲ្យគេពិបាកស្រង់ឡើងមកលើ។ ការស្រង់នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ។
ជើងហោះហើរ QZ8501 បានបាត់ខ្លួនដោយសារអាកាសធាតុមិនល្អកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ដោយមានមនុស្ស១៦២នាក់នៅលើនោះ ពេលកំពុងធ្វើដំណើរពី Surabaya ប្រទេសឥណ្ឌូណេស៊ី ទៅកាន់សិង្ហបុរី។

ផ្នែកនៃកន្ទុយយន្តហោះត្រូវបានស្រង់ចេញពីទឹកកាលពីថ្ងៃសៅរ៍