ស្រីស្រស់ Irina Shayk បានបញ្ជាក់ថារូបនាងពិតជាបែកគ្នាជាមួយ
Ronaldo
មែនប៉ុន្តែមូលហេតុនៃការបែកគ្នានេះមិនមែនមកពីគ្រួសារកីឡាករ
រូបនេះទេ។
អ្នកតំណាងរបស់តារាបង្ហាញម៉ូតរុស្ស៊ីរូបនេះបានប្រាប់ទៅកាសែត Page Six ថា៖ “Irina ពិតជាបែកគ្នាជាមួយ Ronaldo ពិតមែន ប៉ុន្តែមូលហេតុការបែកគ្នានេះមិនមែនមកពីបញ្ហាគ្រួសារនោះទេ ជាពិសេសរឿងតារាស្រីរូបនេះឈ្លោះគ្នាជាមួយម្ដាយ Cr7 នោះគឺកាន់តែមិនពិតថែមទៀត។ ពួកគេទាំងពីរនាក់នេះ (Irina និងម្ដាយ Ronaldo) ស្រលាញ់គ្នាខ្លាំងណាស់ មិនដែលមានរឿងដូចដែលកាសែតចេះតែចុះផ្សាយនោះទេ”។ យ៉ាងណាមិញ អ្នកតំណាង Irina ដែលបានចេញមកអះអាងនេះ ក៏មិនប្រាប់ពីមូលហេតុពិតប្រាកដដែលធ្វើឱ្យចំណង់ស្នេហ៍ជិត៥ ឆ្នាំរបស់ម្ចាស់ពាន Ballon d’Or ៣សម័យ និងស្រីស្អាតមុខស្រស់អាយុ២៩ឆ្នាំខាងលើនេះបែកបាក់គ្នាឱ្យ ប្រាកដនោះដែរ។
មួយវិញទៀតនោះ កាសែត Page Six ខាងលើក៏បានស្នើទៅកីឡាករ Ronaldo រួចរាល់ហើយដែរ ឱ្យមានសន្និសីទកាសែតមួយបញ្ជាក់ពីរឿងរ៉ាវបែកបាក់ស្នេហានេះ ។ សូមរង់ចាំតភាគរឿងនេះទាំងអស់គ្នា ខណៈដែលខាងស្រីចេញមកបញ្ជាក់ថាបែកបាក់មែន ប៉ុន្តែខាងប្រុស Ronaldo វិញមិនទាន់បានចេញមកអះអាងអ្វីនៅឡើយនោះ។
សូមរំលឹកបន្តិចថា រឿងរ៉ាវ Ronaldo បែកបាក់ជាមួយសង្សាររបស់គេនេះគឺបែកធ្លាយនៅពេលដែល Irina មិនបានទៅចូលរួមអបអរពេលកីឡាករវ័យ២៩ឆ្នាំរូបនេះឈ្នះពាន Ballon d’Or និងមួយទៀតនោះ រូបនាងបាន Unfollow ទំព័រ Twitter របស់អតីតកីឡាករ Man Utd រូបនេះ។ គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្អិតល្មួតអស់ពេលជិត៥ឆ្នាំមក ហើយ Irina ជានារីដែលដែល Ronaldo ទាក់ទងបានយូរជាងគេ៕

Irina Shayk
គ្រួសារ Ronaldo