កាលពីពីរបីថ្ងៃមុន Facebook
បានទិញក្រុមហ៊ុនបច្ចេកវិទ្យាសំឡេង Wit.ai ហើយឥឡូវ
បណ្ដាញសង្គមយក្សមួយនេះបានបន្តទៅទិញក្រុមហ៊ុនបច្ចេកវិទ្យាវីដេអូ
QuickFire ដែលមានទីស្នាក់ការនៅទីក្រុង San Diego សហរដ្ឋអាមេរិក។
មូលហេតុដែល Facebook ទិញយកក្រុមហ៊ុន QuickFire គឺដើម្បីឲ្យជំនួញវីដេអូរបស់ខ្លួនដែលបច្ចុប្បន្នពុំទាន់អាច ប្រជែងនឹង YouTube បាននោះ កាន់តែរីកចម្រើន។ Facebook សង្ឃឹមថាជំនួយបន្ថែមដែលបានមកពីក្រុមហ៊ុន QuickFire នឹងអាចធ្វើឲ្យបច្ចេកវិទ្យាផលិតវីដេអូរបស់ខ្លួនកាន់តែខ្លាំង (ដូចជា ធ្វើឲ្យវីដេអូដើរលឿន និងច្បាស់ជាងមុន ជាដើម) ដែលអាចទាក់ទាញអ្នកចូលមើលកាន់តែច្រើន ដូច្នេះម្ចាស់ក្រុមហ៊ុនផ្សេងៗនឹងដាក់ Ads (ការផ្សាយពាណិជ្ជកម្ម) លើវីដេអូទាំងនោះកាន់តែច្រើនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាភាគីទាំងសងខាងពុំបានបញ្ជាក់ពីចំនួនទឹក ប្រាក់ដែលបានព្រមព្រៀងគ្នានោះទេ។
គ្រាន់តែឆ្លងចូលឆ្នាំថ្មី ២០១៥នេះភ្លាម Facebook ហាក់ដូចជាក្លៀវក្លាខ្លាំងមែនទែន ដោយបានទិញក្រុមហ៊ុនបច្ចេកវិទ្យាពីមួយទៅមួយ (Wit.ai និង QuickFire) ដើម្បីឲ្យមហិច្ឆតារបស់ខ្លួនបានជោគជ័យនាពេលអនាគត។
ចាំមើលតទៅទៀតថា តើថ្ងៃក្រោយ Facebook នឹងទិញក្រុមហ៊ុនបច្ចេកវិទ្យាណាមួយទៀត ខណៈប៉ុន្មានថ្ងៃសោះទិញបានក្រុមហ៊ុនដល់ទៅពីរ?
Facebook CEO |