កីឡាករ Lionel Messi
បានចេញមកបញ្ជាក់ពីអនាគតរបស់ខ្លួនជាថ្មីម្ដងទៀតថានឹងនៅ
ជាមួយ Barcelona បន្ត ហើយថែមទាំងនិយាយថារឿងផ្លាស់ទៅ Chelsea ឬ
Manchester City និងរឿងដែលគេថាខ្លួនចង់ឲ្យក្លិបដេញលោក Luis
Enrique ចោលនោះ គឺសុទ្ធតែជារឿងមិនពិតទាំងអស់។
ខ្សែប្រយុទ្ធដែលលេងនៅក្លិប Barcelona
តាំងពីតូចមកនោះបាននិយាយក្រោយជួយក្រុមយកឈ្នះ Atletico Madrid
៣-១ យប់មិញថា៖
“ខ្ញុំមិនដែលមានចេតនាចង់ចាកចេញពីក្រុមនេះទៅលេងនៅក្រុមផ្សេង
ដូចជា Chelsea ឬ Manchester City អីនោះទេ
ហើយខ្ញុំក៏មិនដែលទៅឱ្យយោបល់ប្រធានក្លិបឱ្យដេញនរណាចោលនោះដែរ។
អ្នកកាសែតតែងតែបង្កើតរឿងនោះឡើង (Messi ចង់ចេញពី Barca)
ខណៈដែលខ្ញុំមិនដឹងខ្លួនទាល់តែសោះ។
ប្រសិនបើខ្ញុំធ្វើបែបនោះមែន ខ្ញុំមិនទៅពិភាក្សាជាមួយពួកគេទេ។
និយាយរួមទៅរឿងរ៉ាវទាំងអស់នោះគឺជារឿងមិនពិតទាំងអស់”។
មូលហេតុនៃការចេញមកបញ្ជាក់របស់ខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីនរូបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះមានព័ត៌មានជាច្រើនសរសេរថា Messi នឹងចេញពីក្លិប Barcelona ហើយអាចទៅលេងនៅ Chelsea ឬ Manchester City ។ ហើយកាន់តែខ្លាំងទៀតនោះគឺរឿងរូបគេចង់ឱ្យក្លិប Barcelona ដេញអ្នកចាត់ការ Luis Enrique ចេញតែម្ដង។
Lionel Messi ចូលលេងនៅឈុតធំឆ្នាំ២០០៤ ហើយរយៈពេលប៉ុន្មានឆ្នាំមកនេះ រូបគេបានបង្កើត និងបំបែកកំណត់ត្រាជាច្រើនជាមួយក្រុម Barcelona ។ កំណត់ត្រានោះដែរ មានដូចជា La Liga Top Scorer (២៥៨គ្រាប់) , Champions League top Scorer (៧៥គ្រាប់) , Most Goals in a season (៧៣គ្រាប់) , Most Ballon d’Or (៤ដង) , Barcelona top Goalscorer (៣៧៨គ្រាប់) និងកំណត់ត្រាផ្សេងជាច្រើនទៀតផងដែរ។
Lionel Messi 2015 |