ការប្រកួតពានរង្វាន់ Copa del Rey ជើងទី២រវាងក្រុម Atletico
Madrid និង Barcelona
នឹងចាប់ផ្ដើមនៅម៉ោង៣:០០នាទីរំលងអាធ្រាត្រនេះហើយ។
ចាំមើលក្រុមលោក Diego Simeone អាចវាយបកយកឈ្នះក្រុមលោក Luis
Enrique បានដែរឬទេ ព្រោះកាលពីជើងទីមួយ Barcelona យកឈ្នះ
Atletico Madrid ១-០នៅទឹកដី Camp Nou?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Simeone បានសន្យាជាមួយអ្នកគាំទ្រថា៖ “នៅរាត្រីនេះ ក្រុមយើងមិនធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ ទោះជាជើងទីមួយយើងធ្វើមិនបានល្អក៏ដោយ។ ប្រកួតយប់នេះ យើងត្រូវតែលេងឱ្យម៉ត់ចត់បំផុតគ្រប់វិនាទី យើងត្រូវតែសហការគ្នាឱ្យបានល្អជាទីបំផុត។ នេះជាយុទ្ធសាស្ត្រតែមួយគត់ប្រសិនបើក្រុមយើងចង់ឈ្នះ Barcelona ព្រោះពួកគេខ្លាំងទាំងការពារនិងប្រយុទ្ធ”។
ចំណែកឯលោក Luis Enrique វិញក៏បាននិយាយដែរថា៖ “ប្រកួតយប់នេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមយើងក៏ដូចជា Atletico Madrid ។ យើងដឹងហើយថានៅទឹកដី Calderon គឺពិតជាមានសម្ពាធខ្លាំងណាស់ចំពោះកីឡាករ ព្រោះនៅទីនោះអ្នកគាំទ្ររបស់គេពិតជាមានភាពស្វាហាប់ខ្លាំងណាស់។ តែទោះជាយ៉ាងនេះក្ដី ក្រុមយើងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលប្រកូកយប់នេះ ដូច្នេះខ្ញុំសង្ឃឹមថារឿងគ្រប់យ៉ាងនឹងដំណើរការបានល្អ”។
ជើងកីឡាករ
ក្រុមម្ចាស់ផ្ទះ Atletico Madrid នឹងត្រូវអវត្តមានតួអង្គសំខាន់ម្នាក់គឺ ខ្សែការពារ Diego Godin ព្រោះជាប់បម្រាមមួយប្រកួត ខណៈដែល Koke វិញនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាអាចលេងបានឬអត់។ ដូច្នេះជម្រើស១១នាក់ដំបូងនៅយប់នេះអាចជា Oblak , Juanfran , Gimenez , Miranda , Siqueira ; Gabi , Mario Suarez ; Turan , Griezmann , Mandzukic , Torres ។
ដោយឡែកខាងក្រុមអ្នកមានបុណ្យវិញ មានកីឡាករម្នាក់ដែរ ដែលមិនអាចចូលលេងបានគឺ Thomas Vermaelen ដែលមានរបួស ខណៈដែល Jeremy Mathieu អាចលេងវិញបានហើយ។ នេះមានន័យថា ជម្រើស១១នាក់ដំបូងរបស់ Barca អាចជា Ter Stegen , Alves , Pique , Mascherano , Alba , Iniesta , Busquets , Rakitic , Neymar , Luis Suarez និង Messi ។
ប្រវត្តិជួបគ្នា
បើគិតត្រួសៗទៅក្រុមទាំងពីរនេះធ្លាប់បានប៉ះគ្នា ៤៦ដងមកហើយ ដែលក្នុងនោះ Atletico Madrid ឈ្នះ ១៤ដងស្មើ១១ និង Barca ឈ្នះ២១ដង។ បើគិតតែ៥ប្រកួតចុងក្រោយនេះវិញ Atletico Madrid អាចយកឈ្នះអ្នកមានបុណ្យតែម្ដងគត់ ពោលគឺនៅពានរង្វាន់ UEFA Champions League នៅឆ្នាំ២០១៤ ក្រៅពីនេះបានត្រឹមស្មើ២ ចាញ់២។