សហព័ន្ធ កីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ចេញឈ្មោះកីឡាករ Team Of the Year ប្រចាំឆ្នាំ២០១៤នេះហើយ (ក្រុមកីឡាករល្អបំផុតប្រចាំឆ្នាំ) កាលពីម្សិលមិញនេះ ដែលក្នុងនោះមានកីឡាករនៅក្លិប Bayern Munich ៤នាក់ , Real Madrid ៣នាក់ , Barcelona ម្នាក់ , Atletico Madrid ម្នាក់ , Paris Saint German ម្នាក់ និង Manchester United ម្នាក់។
Team Of the Year 2014 |
Team Of the Year របស់ UEFA នៅឆ្នាំ២០១៤គឺ អ្នកចាំទី Manuel Neuer , ខ្សែការពារ Sergio Ramos , Philipp Lahm , David Alaba , Diego Godin , ខ្សែបម្រើ Toni Kroos , Angel Di Maria , Arjen Robben និងខ្សែប្រយុទ្ធ៣នាក់ Cristiano Ronaldo , Lionel Messi , Zlatan Ibrahimovic។ ខណៈដែលកីឡាករ១១នាក់នេះត្រូវបានជ្រើសរើសដោយអ្នកគាំទ្រ៨,៦លាន នាក់។ ក្នុងចំណោម១១នាក់នេះ មានតែ Godin ម្នាក់ប៉ុណ្ណោះដែលមិនធ្លាប់ជាប់ពីមុនមក ខណៈ Ronaldo ជាកីឡាករដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេ។
សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះកីឡាករទាំង១១នាក់ខាងលើនេះ? តើ១១នាក់របស់ប្រិយមិត្ត មានកីឡាករណាខ្លះ?