ព្រឹត្តិការណ៍បង្ហាញគ្រឿងអេឡិចត្រូនិក (CES)
ដ៏ធំប្រចាំឆ្នាំ២០១៥ ដែលប្រព្រឹត្តនៅទីក្រុង Las Vegas
សហរដ្ឋអាមេរិកបានបង្កើតនូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅប្រិយមិត្ត
ដែលនិយមតាមដានឧបករណ៍បច្ចេកវិទ្យា។ ក្នុងនោះដែរ
បើក្រឡេកមកមើលឧបករណ៍បន្ថែម ( Accessory) ប្រាំម៉ូដែលនេះវិញ
នឹងធ្វើឲ្យអ្នកមាន iPhone ឬ iPad ខ្លះពិតជាចងប្រើ។
១. Narrative Clip 2
Narrative Clip 2 គឺជាកាមេរ៉ាប្រភេទ (clip-on camera) សម្រាប់យកទៅបំពាក់ជាអាវ ឬអ្វីមួយ ដែលឲ្យអ្នកប្រើប្រាស់ថតរាល់សកម្មភាពជុំវិញ និងអាចដំណើរការបានយ៉ាងលឿនដោយប្រើ Narrative app មាននៅលើប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone។ Narrative Clip 2 មានកាមេរ៉ាទំហំ 8 MP បូករួមទាំងសមត្ថភាពផ្ទុកទិន្នន័យទំហំ 8GB ប្រព័ន្ធ Wi-Fi និង Bluetooth ដូច្នេះអ្នកប្រើប្រាស់អាចមានការងាយស្រួលក្នុងការ sync up កាមេរ៉ាជាមួយ iOS ។ ឧបករណ៍មួយនេះនឹងចាប់លក់នៅពេលក្រោយក្នុងឆ្នាំនេះ ក្នុងតម្លៃ១១៩ដុល្លារ។
២. iSketchnote
Isketchnote គឺជាឧបករណ៍មួយដែលនឹងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចូលចិត្តគូរ រូប។ វាអាចឲ្យអ្នកប្រើប្រាស់គូរគំនូរព្រាង ( sketch ) នៅលើក្រដាសសៀវភៅ ហើយវាផ្ទេរបញ្ជូនអ្វីដែលអ្នកកំពុងគូរទៅកាន់ iPad បានដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធ Bluetooth។ ឧបករណ៍មួយនេះគឺនឹងលក់ក្នុងតម្លៃ ១៧៩,៩៩ដុល្លារ ដែលក្នុងនោះរួមមានក្ដារSlateមួយ ប៊ិចចំនួនពីរដើម ឧបករណ៍Surface-like kickstand-equipped cover មួយសម្រាប់បំពាក់ iPad។
៣. Kevo Plus
ក្រុមហ៊ុនKwikset ដែលជាក្រុមហ៊ុនបង្កើត Smart lock បានបង្កើតនូវ Kevo Plus platform ថ្មីមួយដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើចាក់សោ និងដោះសោ ផ្ទះពីគ្រប់ទីកន្លែង ដោយប្រើកម្មវិធី Kevo Plus បញ្ជានៅលើទូរសព្ទ iPhone។
៤. Griffin Powerdock Pro
Griffin Powerdock Pro គឺជាឧបករណ៍សាកថាមពលថ្ម ដែលត្រូវបានរចនាឡើងមានរន្ធសាកថ្មចំនួនប្រាំផ្សេងគ្នា អាចសាកបានសម្រាប់ឧបករណ៍ iOS ច្រើនម៉ូដែល ហើយវាមានបច្ចេកវិទ្យា ChargeSensor ដែលអាចបង្កើននូវល្បឿននៃការសាកថាមពលថ្មបានលឿនថែមទៀតផង។ ឧបករណ៍មួយនេះនឹងលក់ក្នុងតម្លៃ១៣០ដុល្លារ។
៥. Toshiba Transfer Jet
Transfer Jet គឺជាផលិតផលរបស់ក្រុមហ៊ុន Toshiba ដែលអាចប្រើបានជាមួយ iPhone, iPad, និង iPod touch។ ឧបករណ៍មួយនេះអាចឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជូនទិន្នន័យបាន យ៉ាងងាយស្រួលដោយប្រព័ន្ធ Wireless ពីឧបករណ៍មួយទៅឧបករណ៍ទៀតដោយប្រើកម្មវិធី TranferJet iOS ។ ឧបករណ៍នេះអាចដំណើរការបានក្នុងរយៈចម្ងាយ៣ស.ម និងអាចធ្វើការផ្ទេរទិន្នន័យបានក្នុងល្បឿន 375 Mbps ឬទិន្នន័យទំហំ 100MB បញ្ជូនតែក្នុងក្នុងរយៈពេលបីវិនាទីប៉ុណ្ណោះ។ ឧបករណ៍មួយនេះនឹងដាក់លក់ក្នុងតម្លៃពី ៣៣ទៅ៤១ ដុល្លារចាប់ពីប្រទេសជប៉ុនមុនគេ៕